Blogroll

Monday, January 16, 2012

ការបោះជំហានជាថ្មីរបស់រុស្សីទៅកាន់ទីអវកាស និងជាការបរាជ័យម្តងទៀត


​បំណែក​​យាន​​​​​ស្រាវជ្រាវ​​​ភព​​ព្រះ​អង្គារ​រុស្ស៊ី ​​PHOBOS-GRUNT បាន​ធ្លាក់​​​ក្នុង​​មហា​សមុទ្រ​​​ប៉ាស៊ីហ្វិក ​​នា​វេលា​ម៉ោង​​​​​១៧​និង​​​​៤៥នាទី​​​ម៉ោង​​នៅ​រុស្ស៊ី ។ នេះ​ជា​​សេចក្តី​​រាយការណ៍​​របស់​​ម៉ាស៊ីន​​ឃោសនា​​រុស្ស៊ី​​​​ដែល​ដក​​ស្រង់​​សម្តី​ របស់​អ្នក​ទទួល​ខុសត្រូវ​​​​ម្នាក់​​​​​នៃ​ក្រសួង​ការពារ​​​ប្រទេស​​រុស្ស៊ី​។​ ពេញ​មួយ​ថ្ងៃ​​​​ពួក​អ្នក​​​វិទ្យាសាស្ត្រ​​​​​ខិតខំ​​កំណត់​​​ពី​កន្លែង​​​ និងពេល ម៉ោង​​នៃ​ការ​ធ្លាក់​​​យាន​​​​អវកាស​​​នេះ ដើម្បី​​​ចៀស​វាង​​​​កុំ​ឱ្យ​​​​​វា​ធ្លាក់​​លើ​កន្លែង​​​ទាំង​ឡាយ​​ដែល​មាន​​មនុស្ស​​រស់នៅ ។ ​កង​​កម្លាំង​​​​​ពិសេស​​នៃ​​ក្រសួង​​ការពារ​ប្រទេស​​​រុស្ស៊ី​​​​​​បាន​ត្រួត​ត្រា​​​​​ដំណាក់​កាល​​ចុងក្រោយ ​​នៃ​ការ​​ចាកចេញ​​ពី​​តារា​វិថី​​នៃ​​​បំណែក​​​របស់​យាន​នេះ ។
​ប្រការ​​នោះ​​​​អា​ច​​ឱ្យ​​​​គេ​​​ព្យាករណ៍​​​​ បាន​ច្បាស់​​ពី​​កន្លែង​​​ និង​​ពេល​​ម៉ោង​​​នៃការ​​​ធ្លាក់​​​យាន​​នេះ ។ អ្នក​ទទួល​ខុសត្រូវ​​​​​​ម្នាក់​​​របស់​​ក្រសួង​ការពារ​​ប្រទេស​​រុស្ស៊ី​​​​បញ្ជាក់​​ថា ​បំណែក​ទាំង​ឡាយ​​បាន​​​ធ្លាក់​ក្នុង​​មហា​សមុទ្រ​​​​ប៉ា​ស៊ីហ្វិក ​​នៅ​​កន្លែង​​​មួយ​ចម្ងាយ​​​​​​១.២៥០​គីឡូ​ម៉ែត្រ​​ ខាង​កើត​​​កោះ​វែល​លីញតុន​។​ យាន PHOBOS-GRUNT ត្រូវ​​បាន​​បាញ់​​​បង្ហោះ​​​កាល​​ពី​ថ្ងៃទី​​៩ វិច្ឆិកា ​ត្រូវ​​​ហោះ​​ឆ្ពោះ​ទៅ​​​រក​​ផ្កាយ​​រណប​​មួយ​នៃ​​​​ភព​ព្រះអង្គារ​ ហើយ​​យាន​​នេះ ត្រូវ​​ប្រមូល​​​​ទិន្ន​ន័យ​​​ទាំងឡាយ​​​ពីផ្កាយ​​រណប​​នោះ​​ក៏​ប៉ុន្តែ​​ យាន​នេះ​ត្រូវ​​​​បរាជ័យ​​ក្នុង​​​ពេល​ឆ្លង​​កាត់​​​​​ទំនាញ​​ផែនដី ។ ​​​
យាន​​នោះ​​​មាន​តម្លៃ​​​​​១៦​៥​លាន​​ដុល្លារ​ កំណត់​​ពី​ការ​​​ងាក​​របស់​​រុស្ស៊ី​​​​ឆ្ពោះ​​​មក​​ស្រាវជ្រាវ​​​​​​អវកាស​​​វិញ បន្ទាប់​​ពី​​បោះបង់​​​ចោល​​ក្រោយ​​បរាជ័យ​​កាលពីខែវិច្ឆិកា ​​​ឆ្នាំ​​​១៩៩៦ ​ក្នុង​ការ​បាញ់​​បញ្ជូន​​​​​​យាន​ភព​ព្រះ​​អង្គារ ​​MARS-96 ដែល​​ធ្លាក់​​ក្នុង​​​មហាសមុទ្រ​​​ប៉ាស៊ីហ្វិក​​ដែរ ៕​
ដក​ស្រង់ពី: កោះសន្តិភាព ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២
ដោយ៖ ធីតាកោះ
  សូមជួយ បញ្ចេញមតិ(comment) ប្រតិកម្ម ចែករំលែកបន្ត(share) នៅ​លើ Facebook ឬ twitter របស់​អ្នក​ផង ។ ខ្មែរស្រឡាញ់ខ្មែរ...!!!

0 មតិយោបល់:

Post a Comment

Featured Post 1