Blogroll

Sunday, January 22, 2012

លោក​​ព្រាប​ សុវត្ថិ​​បន្ត​​បង្ហាញ​​ស្ទីល​ប្លែក​ៗ​ដើម្បី​​រក្សា​​ភាព​ល្បី​ឈ្មោះ​



ទោះ​បី​ជាត្រូវ​ប្រ​ឈម​មុខ​នឹង​តារា​ចម្រៀង​ល្បី​ៗ​​ ​ជំ​នាន់ក្រោយ​ជា​ច្រើន​​ រួម​ទាំង​​​​វ័យ​កាន់​តែ​ច្រើន​​ក៏​ដោយ​ ក៏​រហូត​មក​ដល់​​ពេល​នេះ​លោក​ ព្រាប​ សុវត្ថិ​​ នៅ​តែ​​ស្ថិត​ក្នុង​​លំ​ដាប់​​​​កំ​ពូល​នៃ​តា​រា​ចម្រៀង​នៅ​ឡើយ​។ ការ​រក្សា​បាន​តំ​ណែង​​ដ៏​យូរ​​របស់​​តា​រា​ចម្រៀង​​ព្រាប សុវត្ថិ​ ធ្វើ​ឱ្យ​គេ​​​កោត​សរសើ​រចំពោះ​ទេព​កោសល្យ​​ និង​ចង់​ស្វែងរក​​​មូល​ហេតុ​​អ្វី​ខ្លះ​ ដែល​នាំ​​ឱ្យ​​​លោក​ទទួល​បាន​ការ​គាំ​ទ្រ​​​​មិន​ចេះ​​រីង​ស្ងួត​ដូច្នេះ​។
ជួប​ជា​មួយ​កោះ​សន្តិ​ភាព​​នាពេល​ថ្មី​ៗ​នេះ​​​ កំពូល​តារា​ចម្រៀង​​ព្រាប សុវត្ថិ​ បាន​បញ្ជាក់​ថា ​ទេព​កោសល្យ​​ ឬ​សមត្ថ​ភាព​សម្តែង​​ រួម​ទាំង​ទឹក​ដម​សំ​ឡេង​​​ពី​ធម្ម​ជាតិ​​​ មិន​មែន​ជា​កម្ម​វត្ថុ​ទាំង​ស្រុង​​ដែល​នាំ​ឱ្យ​អ្នក​សិល្បៈ​​​ទទួលបាន​​ការ ​គាំ​ទ្រ​​​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ ការ​ផ្លាស់​ប្តូរ​​ឥរិយាបថ​​​​តាម​ពេល​វេលា​ និង​​ការ​ស្វែង​យល់​​អំ​ពី ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ទស្សនិក​ជន​​ទៅ​តាម​​កាលៈ​​ទេ​សៈ​​។ ទន្ទឹម​នោះ​អា​កប្បកិ​រិ​យា​​ សីល​ធម៌​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​​ គឺ​​ជា​កត្តា​សំ​ខាន់​បំផុត​​​សម្រាប់​អ្នក​សិល្បៈ​​ម្នាក់​ៗ​ ដែល​​ចង់​ក្លាយ​ជា​​​អ្នក​ល្បី​យូរ​អង្វែង​។
ទាក់​ទិន​នឹង​ការ​ងា​រ​សិល្បៈ​​នា​ពេល​បច្ចុ​ប្បន្ន​​ ​ លោក​ព្រាប​ សុវត្ថិ​ ​​​ឱ្យ​​ដឹង​ថា ​លោក​កំពុង​​​តែ​​ហ្វឹក​ហាត់​​​​ស្ទីល​ថ្មី​ ​និង​ប្លែក​​ៗ​​ ដែល​សម​ស្រប​​ និង
បំ​ពេញ​តម្រូវ​​ការ​សម្រាប់​ទស្ស​និក​ជន​គ្រប់​វ័យ​​​​ ពិ​សេស​នោះ​ពេល​​កំពុង​​​តែ​​ត្រៀម​ចេញ​​វ៉ុល​ថ្មី​​​ សម្រាប់​​ឆ្នាំ​​២០១២។ បទ​ចម្រៀង​​ដែល​ត្រៀម​ចេញ​នោះ​ គឺ​ជា​ប្រភេទ​បទ​​អប​អរ​សា​​ទរ​ឆ្នាំ​ថ្មី​ និង​បទ​ត្រៀម​បង្ហាញ​​ក្នុង​កម្ម​វិធី​​​ប្រគំ​តន្ត្រី​​ Best of the Best​ ដែល​​នឹង​ប្រព្រឹត្តទៅ​​​នា​ថ្ងៃ​ទី​​១៤ កុម្ភៈ​​ ឆ្នាំ​២០១២​ ​ដែល​ជា​ថ្ងៃ​នៃ​សេច​ក្តី​ស្រ​លាញ់។
ចំពោះ​ការ​ងារ​នៅ​ស្ថានីយ​ទូ​រទស្ស​ន៍​​រស្មី​ហង្ស​ មាស​​ លោក​​ព្រាប សុវត្ថិ​ ​បង្ហើប​​ប្រាប់​ថា​ ដោយ​សារ​ជាប់​រវល់​​មមា​ញឹក​​នឹង​​ការ​ប្រ​កប​មុខ​របរ​​ផ្ទាល់​​ខ្លួន​នោះ​ លោក​មិន​​​មាន​​ពេល​វេ​លា​​គ្រប់​គ្រាន់​​ដើម្បី​​បំ​ពេញ​ការ​ងារ​​​​ជាប់​​ លាប់​នៅ​ស្ថានីយ​ទូ​រទស្ស​ន៍​​រស្មី​ហង្ស​មាស​​ទេ​ ប៉ុន្តែ​លោក​នៅ​តែ​ជា​តារា​ចម្រៀង​​ប្រចាំ​​ផលិត​កម្ម​រស្មី​ហង្ស​មាស​​ដដែល ​។
តារា​ចម្រៀង​ព្រាប សុវត្ថិ​ បានទទួល​​ស្គាល់​ថា ​លោក​មាន​វ័យ​​កាន់​តែ​ច្រើន​​ហើយ​​ ដូច្នេះ​​​មិនអាច​​​​នឹង​ទស្សន៍​ទាយ​បាន​ទេ​ថា​ ការ​ច្រៀង​​របស់​លោក​​នា​ពេល​​ខាង​មុខ​នឹង​ទទួលបាន​ការ​គាំ​ទ្រ​​បន្ត​​ទៀត​ ​ដែ​រ​ ឬ​​យ៉ាង​​ណា​ទេ? ប៉ុន្តែ​​​សម្រាប់​រូប​លោក​ផ្ទាល់​​​​​នៅ​តែ​បន្ត​ខិត​ខំ​​យក​ចិត្ត​ទុក​ ដាក់​​​ និង​ព្យា​យាម​បង្កើន​​សមត្ថ​ភាព​​ជា​បន្ត​បន្ទាប់​​​ ដើម្បី​បង្ហាញ​​ទេព​កោសល្យ​​ទាន់​សម័យ​​​ និង​​ទទួល​​បាន​ការ​គាំ​ទ្រ​​ដូច​ពី​មុន​​និង​ពេល​បច្ចុ​ប្បន្ន​នេះ​។
បើ​ទោះ​ជា​លោក​ព្រាប សុវត្ថិ​ ​មិន​បាន​​បង្ហាញ​​មុខ​​ញឹក​ញាប់​​​លើ​វេទិកា​ប្រគំ​តន្ត្រី​​ដូច​​តារា​ ចម្រៀង​​ល្បី​ៗ​​ឯ​ទៀត​ ​​​ប៉ុន្តែ​ពេល​​លោក​​ឡើង​ច្រៀង​​ក្នុ​ង​កម្ម​វិ​ធី​​ប្រគំ​តន្ត្រី​​​​​ ម្តងៗ​​ទទួល​បាន​ការ​​អប​អរ​សា​ទរ​​ពី​​​ប្រិយ​មិត្ត​​ទស្ស​និក​ជន​​ ជា​ពិសេស​យុ​វវ័យ​​ច្រើន​៕
ដកស្រង់​អត្ថបទ​ទាំងស្រុង​ពី៖ កោះសន្តិភាព
ដោយ​ ៖ ប្រុសកោះ

0 មតិយោបល់:

Post a Comment

Featured Post 1