Blogroll

Monday, January 9, 2012

ទស្សនវិជ្ជាខ្មែរ ( Khmer Philosophy )


. និយមន័យទស្សនវិជ្ជា

 
          ពាក្យ​ទស្សន​វិជ្ជា មក​ពី​ពាក្យ​ក្រិច​ថា​« Philosophia »​ដែល​មាន​ន័យ​ថា « ការ​ស្រលាញ់​ចំពោះ​គតិ​ បណ្ឌិត»។ វា​ជា​ការ​ស្វែង​​រក​ពុទ្ធិ និង​ការ​យល់​ដឹង​អំពី​ធម្មជាតិ សាកលលោក និង​ជីវិត​​មនុស្ស​ប្រកប​ដោយ​ការ​ត្រិះរិះ​​ពិ​ចារណា​ច្បាស់លាស់ ឬ​ក៏​អាច​និយាយ​ម៉្យាង​ទៀត​ថា ជា​ការ​សិក្សា​អំពី​គោល​គំនិត​តាម​រយៈ​ពិនិត្យ​ មើល​ទស្សនាទាន ជា​មូល​ដ្ឋាន​ដូចជា​ការ​ពិត  អត្ថិភាព តថភាព ហេតុផល និង​សេរីភាព​ជាដើម។                  សាកលលោក​ដែល​នៅ​ជុំវិញ​មនុស្ស មាន​ទំហំ​ធំធេង​ណាស់ និង​ប្រកប​ដោយ ភាព​អាថ៌កំបាំង​គ្មាន​ ព្រំដែន​គ្មាន​ទី​បំផុត។ មនុស្ស​គ្រាន់​តែ​អាច​ពន្យល់​បំភ្លឺ​អាថ៌​កំបាំង​របស់​វា​បន្តិច​ម្តងៗ តែ​ប៉ុណ្ណោះ ពោល​គឺ​គេ​មិន អាច​យល់​ដឹង​អំពី​វា​រហូត​ដល់​ទី​បញ្ចប់​ឡើយ។ ទស្សនវិជ្ជា​ជា​រូបភាព​តំណាង​អោយ​សេចក្តី​ខិតខំ​ព្យាយាម​របស់ មនុស្ស ក្នុង​ការ​ស្រាវ​ជ្រាវ​ជា​ប្រចាំ​ដើម្បី​អោយ​ដឹង​នូវ​អ្វីៗ ដែល​គ្មាន​ទី​បំផុត និង​ដើម​ហេតុ​នៃ​អ្វីៗ​ទាំង​អស់​ដែល មាន​អត្ថិភាព។                                                                                                                     តាម​ពិត​ជីវិត​រស់​នៅ​រាល់​ថ្ងៃ របស់​យើង​ស្ទើរ​គ្រប់​គ្នា ពោរ​ពេញ​ទៅ​ដោយ​បញ្ហា ដែល​ធ្វើ​អោយ​យើង មមាញឹក​ និង​អំពល់​ខ្វល់ខ្វាយ។ តែ​យូរៗ​ម្តង​យើង​ក៏​សញ្ជឹង​គិត​អំពី​វា ហើយ​ក៏​សួរ​សំណួរ ជា​មូលដ្ឋាន​ដែល​​នាំ​ យើង​សួរ​បន្ត​មិន​ចេះ​ចប់។ សំណួរ​នេះ​អាច​ទាក់ទង​ទៅ​នឹង​ទិដ្ឋភាព​ណាមួយ​នៃ​ជីវិត។ ជា​ឧទាហរណ៏ នៅ​ក្នុង នយោបាយ​មនុស្ស​យើង​ជជែក​គ្នា​គ្រប់​ពេល​ជុំវិញ​ពាក្យ​ដូច​ជា« សេរីភាព សមភាព យុត្តិធម៌ »។ល។តែ​​នៅ ពេល​ខ្លះ​មាន​​អ្នក​ខ្លះ​សួរ​ថាៈ «តើ​សេរីភាព មាន​ន័យ​ពិត​ប្រាកដ​យ៉ាង​ដូចម្តេច​ទៅ? តើ​សមភាព គេ​មាន​ន័យ​ដូច ម្តេច?»​សំណួរ​បែប​នេះ​អាច​ជា​ការ​សួរ​ផ្ចាញ់​ផ្ចាល​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​ឆ្លើយ។ គេ​អាច​ថា សេរីភាព​និង​សម​ភាព មាន​ភាព​ប្រឆាំង ឬ​មិន​ត្រូវ​គ្នា ពីព្រោះ​បើ​យើង​ទាំងអស់​គ្នា​មាន​សមភាព មាន​សេរីភាព យើង​នឹង​រស់នៅ​តាម​តែ អ្វី​ដែល​យើង​ចង់ តើ​នៅ​ទី​បំផុត​វា នឹង​មិន​នាំ​ទៅ​រក​ភាព​ខុស​គ្នា​យ៉ាង​ច្រើន និង​វិសមភាព​ទូទៅ​ទេ​ឬ?​វា​ជា​អ្វី​ដែល​ អាច​ត្រូវ​ទប់​ស្កាត់​បាន​តាម​រយៈ​អន្តរាគមន៏​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ បើ​វា​ពិត​ដូច​ការ​ពន្យល់​ខាង​លើ​មែន ដូច​នេះ​វា​មិន​ជា​ការ​ល្អ​ទេ ដែល​យើង​នាំ​គ្នា​គាំ​ទ្រ​សេរីភាព និង​សមភាព​ដោយ​ឥត​ព្រំដែន​កំណត់​នោះ។ ការ​គិត នេះ​នាំ​ឲ្យ​មាន​គំនិត​ផ្ទុយ​គ្នា​មួយ។                                                                                           នៅ​ពេល​មនុស្ស​ចាប់​ផ្តើម​គិត​ដូចនេះ ពួក​គេ​កំពុង​ចាប់​ផ្តើម​គិត​បែប​ទស្សនវិជ្ជា​ហើយ។ ក្នុង​ករណី​ខាង លើ​នេះ គេ​ចាប់​ផ្តើម​គិត​អំពី​អ្វី​ដែល​គេ​ហៅថា « ទស្សនវិជ្ជា​នយោបាយ » ។ គេ​អាច​ផ្តោត​លើ​ផ្នែក​ណា​មួយ​នៃ សកម្មភាព​របស់​មនុស្ស​ដើម្បី​ចោទ​សួរ​សំណួរ​ជា​មូលដ្ឋាន ហើយ​ចាប់​ផ្តើម​គិត​អំពី​ទស្សនវិជ្ជា​ផ្នែក​នោះ។​ពួក​មេ ធាវី​និយាយ​តែ​អំពី​ភាព​មាន​កំហុស និង​គ្មាន​កំហុស យុត្តិធម៌ ការ​កាត់​ក្តី​ដោយ​ត្រឹមត្រូវ។ល។ តែ​បើ​ពួកគេ​ណា ម្នាក់​និយាយ​ថា«នៅ​​ពេល​យើង​និយាយ​អំពី​យុត្តិធម៌ តើ​យើង​ចង់​និយាយ​ដូចគ្នា នឹង​អ្វី​ដែល​ពួក​អ្នក​នយោបាយ ចង់​និយាយ​ដែរ ឬ​នៅ​ពេល​ពួក​គេ(អ្នក​នយោបាយ)និយាយ​អំពី​យុត្តិធម៌សង្គម ឬ​ក៏​វា​មាន​ន័យ​ខុសគ្នា? មេធាវី ម្នាក់​នេះ​កំពុង​ចាប់​ផ្តើម​ធ្វើ​ទស្សនវិជ្ជា​អំពី​ច្បាប់ ។ គ្រូ​ពេទ្យ​ដែល​សួរ​ខ្លួនឯង​ថា « តើ​មាន​មនុស្ស​មិន​ចេះ​ឈឺ​ដែរ ឬ​ទេ បើ​គ្មាន​ទេ​តើ​ពាក្យ​ព្យាបាល​មាន​ន័យ​ដូចម្តេច​ទៅ?» កំពុង​ចាប់​ផ្តើម​គិត​ទស្សនវិជ្ជា​វេជ្ជសាស្រ្ត។                នៅ​គ្រប់​ផ្នែក​នៃ​សកម្មភាព​របស់​មនុស្ស តែង​មាន​ទស្សន​វិជ្ជា​មួយ​របស់​វា ដូច្នេះ​អាច​មាន​ទស្សនវិជ្ជា វិទ្យាសាស្រ្ត ទស្សនវិជ្ជាសាសនា ទស្សនវិជ្ជាសិល្បៈ ។ល។ ត្រូវ​ដឹង​ថា​បើ​ទស្សនវិទូ​នយោបាយ​ម្នាក់​សួរ​ថា​«អ្វី ជា​សេរីភាព?» គេ​មិន​គ្រាន់​តែ​សួរ​និយមន័យ​របស់​ពាក្យ​ប៉ុណ្ណោះ​ទេ។ សំណួរ​របស់​គេ​មាន​ន័យ​ជ្រៅ​ទៅ​ហួស និយមន័យ​នេះ​ឆ្ងាយ។ គេ​ព្យាយាម​ស្វែង​យល់​អោយ​ស៊ីជម្រៅ​ឡើង​អំពី​ទស្សនាទាន​នេះ និង​របៀប​ដែល​វា​មាន តួនាទី​នៅ​ក្នុង​គំនិត និង​ការ​រស់នៅ​ពិត​របស់​យើង ព្រម​ទាំង​វិធី​ផ្សេង​ទៀត​ដែល​គេ​អាច​ប្រើ​វា ឬ​គ្រោះថ្នាក់​ដែល អាច​កើត​មាន​ពី​ការ​ប្រើ​វា ព្រម​ទាំង​របៀប​ដែល​វា​ពាក់ព័ន្ធ​ទៅ​នឹង​ទស្សនាទាន​នយោបាយ​សំខាន់ៗ​ផ្សេង​ទៀត។       តែ​ទោះ​ជា​យ៉ាង​ណា​ការ​បំភ្លឺ អំពី​ទស្សនាទាន​នេះ វា​គ្រាន់​តែ​ជា​ផ្នែក​សើៗ នៃ​ទស្សនវិជ្ជា​តែ​ប៉ុណ្ណោះ។ ទស្សនវិទូ​ល្បីៗ​ពន្យល់​ហេតុផល​ហួស​ពី​នេះ​ឆ្ងាយ​ណាស់ ហើយ​ចោទ​សួរ​ទិដ្ឋភាព​ជា​មូលដ្ឋាន​បំផុត​អំពី​អត្ថិភាព និង​បទ​ពិសោធន៏​របស់​យើង ។ យើង​ជា​មនុស្ស​រស់​នៅ ក្នុង​ពិ​ភព​លោក​មួយ ដែល​យើង​មិន​អាច​ពន្យល់​អំពី កំណើត​របស់​វា​បាន។ លក្ខណៈ​សណ្ឋាន​ជា​មូល​ដ្ឋាន និង​ច្បាស់​លាស់​ជាង​គេ​របស់​សាកល​លោក​គឺ​ជា រចនា សម្ព័ន្ធ​មួយ​ដែល​ផ្សំ​ឡើង​ដោយ​កាល និង​អាកាស(លំហ)។ វា​ផ្ទុក​ទៅ​ដោយ​វត្ថុធាតុ​ផ្សេងៗ​ច្រើន​អនេក​ក្នុង​នោះ មាន​មនុស្ស​យើង​មួយ​ផង​ដែរ។ អ្នក​ទស្សនវិជ្ជា​បាន​សួរ​សំណួរ​ដូច​ជា​ថា «តើ​អ្វី​ជា​កាល?» «តើ​អ្វីៗ​គ្រប់​បែប​យ៉ាង ដែល​មាន​អត្ថិភាព​ពិត​ជាក់​ស្តែង​រួម​ទាំង​មនុស្ស​ផង​ដែរ គឺ​ជា​វត្ថុ​ធាតុ​មួយ​ហើយ​គ្មាន​អ្វី​ទៀតទេ​​ឬ ?» «តើ​មាន​អ្វី មួយ​ដែល​មិន​មែន​ជា​វត្ថុ​ធាតុ​ហើយ​មាន​អត្ថិភាព​ដែរ​ឬ​ទេ?» «បើ​ដូច្នេះ​តើ​អ្វី​ជា​ធម្មជាតិ​នៃ​អត្ថិភាព​នោះ?              ដោយ​ចេះ​តែ​សួរ​សំណួរ​យ៉ាង​ដូច្នេះ ពួក​គេ​មិន​គ្រាន់​តែ​ព្យាយាម​ស្វែង​យល់ ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ឡើង ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ព្យាយាម​យល់​ដឹង​ជា​មូលដ្ឋាន អំពី​អ្វី​ដែល​មាន​អត្ថិភាព ដោយរួ​ម​ទាំង​ខ្លួន​យើង​ផង​ដែរ។         ទស្សនវិជ្ជា​ជា​ការ​ព្យាយាម​ស្វែង​យល់ ប្រកប​ដោយ​វិចារណ​ញ្ញាណ​បំផុត។ តើ​យើង​អាច​ឆ្លើយ​សំណួរ ទាក់ទង​នឹង​ខ្លួន​យើង​បាន​ទាំងអស់​ដែរ​ឬ​ទេ? តើ​យើង​អាច​យល់​ដឹង​អ្វី​មួយ​បាន​ពិត​ប្រាកដ​ដែរ​ឬ​ទេ? បើ​អ្នក​ថា ដឹង តើ​ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​អ្នក​ដឹង?និយាយ​ម៉្យាង​ទៀត តើ​យើង​អាច​ដឹង​ថា យើង​យល់​ដឹង​បាន​ដែរ​ឬ​ទេ? សំណួរ​បែប​នេះ​ឈាន​ចូល​ទៅ​ជិត​ស្នូល​ទស្សនវិជ្ជា​ហើយ។ ក្រៅ​ពី​សួរ​អំពី​ពិភព​ជុំវិញ​យើង ទស្សនវិទូ​សួរ សំណួរ​ទាក់​ទង​នឹង​លក្ខណៈ​នៃ​ការ​យល់​ដឹង​ដោយ​វិញ្ញាណ បទ​ពិសោធន៏​និង​ការ​យល់​ដឹង​របស់​មនុស្ស។ ដូច្នេះ បើ​ពិនិត្យ​មូលដ្ឋាន​គ្រឹះ​បំផុត​របស់​វា ទស្សនវិជ្ជា​បាន​អភិវឌ្ឍ​តាម​ផ្លូវ​មួយ​ដែល​មាន​សំណួរ​ជា​មូលដ្ឋាន​ពីរ នៅ​ជា ស្នូល​គឺ សំណួរ​ទី​មួយ «តើ​អ្វី​ជា​ធម្មជាតិ​នៃ​អ្វី​ក៏​ដោយ​ឲ្យ​តែ​មាន​អត្ថិភាព?» ហើយ​ទី​ពីរ​«តើ​យើង​អាច​ដឹង​វា​ដោយ វិធី​ណា? » ការ​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ទី​មួយ​អំពី​អ្វី​ដែល​មាន​អត្ថិភាព និង​ធម្មជាតិ​នៃ​អត្ថិភាព​បង្កើត​ជា មែក​ធាង​មួយ​ នៃ​ទស្សន​វិជ្ជា​ដែល​គេ​ហៅ​ថា ប្រាណវិទ្យា ។​ការ​ស្វែងរក​សំណួរ​ទី​ពីរ អំពី​ធម្មជាតិ​នៃ​ពុទ្ធិ​និង​អ្វី​ដែល យើង​អាច​ដឹង​ គេ​ហៅ​ថា ពុទ្ធិវិទ្យា។ ទស្សនវិជ្ជា​បាន​អភិវឌ្ឍ​តាម​ផ្លូវ​ពីរ​នេះ​អស់​រយៈ​ពេល រាប់​សតវត្សរ៍​ហើយ សំណួរ​បន្ទាប់​បន្សំ​ ដែល​បែក​ចេញ​​ពី​វា​រួម​ផ្សំ បង្កើត​ជា​ចរន្ត​ប្រវត្តិ​ទស្សន​វិជ្ជា។ នៅ​ក្នុង​ចរន្ត​នេះ​មាន​ផ្នែក​តូចៗ​ដ៏ សំខាន់​ដូច​ជា​ទស្សនវិជ្ជា​សីលធម៌ ទស្សនវិជ្ជានយោបាយ វិទ្យាសាស្រ្ត សោភ័ណវិទ្យា សាសនា ។ល។ ផ្នែក ទាំង​នេះ​មាន​កន្លែង​របស់​វា នៅ​ក្នុង​ទស្សនវិជ្ជា​ទាំងមូល ក៏​ប៉ុន្តែ​សំណួរ​អំពី អត្ថិភាព និង​តើ​យើង​ដឹង​វា​ដោយ របៀប​ណា នៅ​តែ​ជា​សំណួរ​ឈរ​មុខ​សំណួរ​ផ្សេង​ទៀត ដែល​កើត​ចេញ​ពី​ផ្នែក​ទាំង​នេះ។ វា​ប្រហែល​ជា​សំណួរ​ ដែល​យើង​ពុំ​អាច​រក​ឃើញ​ចម្លើយ​បាន។ ការ​ចេះ​តែ​សួរ​រក​ហេតុ​ផល ជា​សញ្ញា​សម្គាល់​​មួយ​នៃ​ទស្សនវិជ្ជា។ វា​ធ្វើ អោយ​ទស្សនវិជ្ជា​ខុស​ពី​សាសនា ឬ​សិល្បៈ។ នៅ​ក្នុង​សាសនា​ជួន​កាល​ទាមទារ​វិចារណ​ញ្ញាណ​តែ​ជំនឿ​ទំនៀម ទម្លាប់ និង​ការ​គោរព​ប្រតិបត្តិ​តាមក៏​មាន​តួនាទី មិន​អាច​ខ្វះ​បាន ហើយ​វិចារណញ្ញាណ​មិន​សំខាន់​ទេ។ អ្នក​ សិល្បៈ​ប្រកប​ដោយ​ប្រឌិតញ្ញាណ​ម្នាក់ ក៏​ដូច​ទស្សនវិទូ​ម្នាក់​ដែរ គឺ​មាន​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​ការ​តាំង​ចិត្ត ស្វែង​រក​ការ​ពិត​ដោយ​ព្យាយាម មើល​អោយ​ឃើញ​អ្វី​នៅ​ពី​ក្រោម​ផ្ទៃ​លើ​នៃ​វត្ថុ និង​រក​អោយ​បាន​ការ​យល់​ដឹង​ជ្រៅ ឡើង​អំពី​បទ​ពិសោធន៏​មនុស្ស​តែ​ទោះ​ជា​យ៉ាង​ណា​អ្នកសិល្បៈ បោះពុម្ព​ផ្សាយ ឬ​បង្ហាញ​គំនិត​ស៊ីជម្រៅ​របស់​គេ ផ្សេង​ពី​អ្នក​ទស្សនវិជ្ជា គឺ​គេ​ផ្អែក​លើ​ការ​យល់​ដឹង​ដោយ​វិចារណញ្ញាណ និង​អព្ភន្តរញ្ញាណ ដោយ​ផ្ទាល់​ជា​ជាង ទៅ​លើ​ការ​ជជែក​ដេញ​ដោល​ដោយ​រក​ហេតុផល។ ទស្សនវិជ្ជា និង វិទ្យាសាស្រ្ត  ក៏​មាន​លក្ខណៈ​ខុស​គ្នា​ដែរ។ ពួក​អ្នក​វិទ្យាសាស្រ្ត និង​អ្នក​ទស្សនវិជ្ជា​ពាក់ព័ន្ធ​ក្នុង​ការ​ស្វែង​រក​ការ​ពិត​ដោយ​ព្យាយាម​រក​របក​គំហើញ​ថ្មីៗ អំពី ពិភពលោក និង​ធម្មជាតិ​នៃ​បទ​ពិសោធន៏​របស់​​យើង។ ពួក​គេ​គាំ​ទ្រ​​ដោយ​សម​ហេតុផល ចំពោះ​អ្វី​ដែល​គេ និយាយ។ ក្នុង​ករណី​នេះ​កន្លែង​ដែល​អ្នក​វិទ្យាសាស្រ្ត​ខុស​ប្លែក​ពី​ទស្សនវិទូ គឺ​អ្នកវិទ្យាសាស្រ្ត បញ្ជាក់​ការ​ពិត តាម​រយៈ​គ្រឿង​បរិក្ខារ ឬ​ការ​សង្កេត​ឃ្លាំ​មើល។ វា​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ដឹង​ថា​ទស្សនវីជ្ជា វិទ្យាសាស្រ្ត និងសិល្បៈ គឺ​ពុំ​ប្រឆាំង​គ្នា​ទេ។ ពួក​វា​កំពុង ស្រាវ​ជ្រាវ​​រុក​រក​នៅ​ក្នុង​ពិភព​តែ​មួយ ពួកវា​ប្រឈម​អាថ៌​កំបាំង​នៃ​អត្ថិភាព​របស់​ពិភពលោក និង​អត្ថិភាព​របស់ យើង​ក្នុង​នាម​ជា​មនុស្ស​ហើយ ព្យាយាម​សម្រេច​អោយ​បាន​ការ​យល់​ដឹង​ជ្រៅ​​ជ្រះ​ឡើង​អំពី​វា។ សៀវភៅ​នេះ ប្រាប់​រឿងរ៉ាវ​អំពី​ទស្សនវិជ្ជា​តាំង​ពី​ដើម​ដំបូង​នៃ​អារ្យធម៌​រហូត​ដល់​សម័យ​វិទ្យាសាស្រ្ត​បច្ចុប្បន្ន ដូច្នេះ​វា​ជា​វត្ថុមាន តម្លៃ និង​គួរ​អោយ​ចាប់​ចិត្ត​បំផុត ក្នុង​ចំណោម​សៀវភៅ​នានា ។

1 មតិយោបល់:

  1. The road to success is not straight. There is a curb called Failure, a loop called Confusion; speed bumps called Friends; red lights called Enemies;caution lights called Family. You will have flats called jobs. But, if you have a spare called Determination; an engine called Perseverance; insurance called Faith, and a driver called Jesus, you will make it to a place called Success!!
    - The Sun Holidays Code Vouchers

    ReplyDelete

Featured Post 1