Blogroll

Wednesday, January 25, 2012

​ប​វរកញ្ញា​​អន្តរជាតិ​ចំណាត់ថ្នាក់​លេខ 2 Cheryl Wee សម្តែង​ការសោកស្តាយ​មិន​បាន​គ្រង​មកុដ​បវរកញ្ញា​អន្តរជាតិ







យោង​ទៅ​​​​តាមប្រភព​​​ព័ត៌មានពី​​គេហទំព័រ​​​​សិល្បៈ​ ​​​ឌីវ៉ា ​អេស៊ី ​​ចេញផ្សាយ​​​កាលពីថ្ងៃចន្ទ ​​ទី២៣ ​មករា ឆ្នាំ២០១២ បានឱ្យ​ដឹង​ថា ​​នាង Cheryl Wee ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​​លេខ​២​ក្នុងការប្រកួត​​​​​បវរកញ្ញា​អន្តរ​ជាតិ​ ​ដែល​រៀបចំ​ ឡើង​ដោយ​ទូ​​​រទស្សន៍​​នាំមុខគេ TVB ​របស់​​​​ហុង​​កុង​បានសម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ បន្ទាប់​​ពី​នាង​បានដឹង​ថា ចាញ់​គូ​ប្រកួត​​របស់​ខ្លួន​គឺនាង Kelly Cheung ​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ។ ​​ការ​បាត់​បង់​សំឡេង​គាំទ្រ​​ត្រឹម​តែ​​១​នោះបាន​ធ្វើឱ្យ​នាង​បាត់បង់​ឱកាស ​គ្រង​មកុដ​បវរកញ្ញា​​ឯក​អន្តរ​ជាតិ ឆ្នាំ២០១២ ហើយ​តំណែង​​នោះ​ត្រូវ​​បាន​ទៅ​លើ​តារា​បង្ហាញម៉ូដ​​វ័យ២១​ឆ្នាំ ​កូន​កាត់​ចិន​-អាមេ​​រិក ​ Kelly Cheung ​​ទៅវិញ​។
​អតីត​​​បវ​រកញ្ញា​ចក្ក​វាឡ​ចំណាត់​​ថ្នាក់​លេខ ២​របស់​​សិង្ហបុរី​​រូបនេះ​​ បាននិយាយថាប្រសិន​បើ​ខ្ញុំ​​ចាញ់​ពិន្ទុ​​​គេច្រើន​នោះ​វា​​គ្មាន​អ្វី​​​​ ធ្វើឱ្យ​​ខ្ញុំ​សោក​ស្តាយ​​នោះទេ ក៏ប៉ុន្តែ​​​ការ​ចាញ់​​​​ឈ្នះ​គ្នា​ត្រឹម​តែ​១​ពិន្ទុ នេះ​វា​ពិត​​ធ្វើឱ្យ​ខ្ញុំ​មាន​វិប្បដិ​សារី​​ខ្លាំង​ណាស់ ​​។ ទោះ​​​​ជានាង​មិនបាន​​​គ្រងមកុដ​​​បវរ​​​​​កញ្ញាឯក​អន្តរជាតិ​ក៏​ដោយ ក៏នាង​​ទទួលបាន​ពានរង្វាន់​​ជាបវរកញ្ញា​មុខ​មាន​ប្រជាប្រិយភាព​ និង​មន្តស្នេហ៍​​មួយដែរ​។
​គួររំលឹកដែរថា ​​​ការ​ប្រឡង​​​​ជ្រើ​​​សរើស​បវរ​កញ្ញា​​​អន្តរជាតិ​​​ដែល​រៀបចំ​​ធ្វើឡើង​​ នៅ​​​ស្ថានីយ​​ទូរទស្សន៍​ TVB ​របស់​​ហុងកុង កាលពីថ្ងៃទី១៥ ​មករា ឆ្នាំ​​២០១២ ​មាន​​​បេក្ខនារី​ចំនួន២៨រូប ​​មក​ពី​១០​ប្រទេស​ផ្សេងៗគ្នា ។ ​ជ័យ​លាភី​ក្នុងការ​ប្រឡង​នោះ គឺចំណាត់​​ថ្នាក់លេខ១ បានទៅលើ​នាង​ Kelly Cheung ​ចំណាត់ថ្នាក់លេខ២​បានទៅ​លើ​​ Chery Wee និង​ចំណាត់ថ្នាក់​លេខ៣ បាន​ទៅ​លើ​បវរកញ្ញា Lenna Lim របស់​ប្រទេសម៉ា​ឡេ​​ស៊ី ៕
ដកស្រង់ពី៖ កោះសន្តិភាព ( ដោយ៖ ធីតាកោះ )
សូមបញ្ចេញមតិ បញ្ចេញអារម្មណ៍ និង ចែករំលែកបន្ត(Shear) ផង ។ សូម​អគុណ​ការ​ចូល​មក​ទស្សនា ។ ខ្មែរស្រឡាញ់ខ្មែរ...!!!

0 មតិយោបល់:

Post a Comment

Featured Post 1