Blogroll

ចម្រៀងMP3 ថ្មី ពីគ្រប់ផលិតកម្មល្បី ... ល្បី!

ប្រិយមិត្រអាចរីករាយជាមួយ ចម្រៀង MP3 ល្បីៗ និងទាញយកដោយសេរី

ប្រភពវីដេអូថ្មីៗ ពិរោះៗ រូបភាពច្បាស់ល្អ ពីគ្រប់ផលិតកម្មល្បី...ល្បី!

វីដេអូចម្រៀងថ្មីៗបំផុត និងពេញនិយម រូបភាពច្បាស់គួរឲ្យទាក់ទាញ ពីផលិតកម្មហង្សមាស សាន់ដេ ថោន រ៉ក អឹម...

ថ្មីៗជុំវិញរឿងរ៉ាវទាក់ទិននឹងសង្គមសិល្បៈ

ផ្តល់នូវព័ត៌មានថ្មីៗ ជុំវិញវិស័យសិល្បៈ ទាំងនៅក្នុងស្រុក ទាំងនៅក្រៅស្រុក

បច្ចេកវិទ្យាបច្ចុប្បន្ន

ព័ត៌មានថ្មីៗជុំវិញបច្ចេកវិទ្យា, យល់ដឹងពីចក្កវាឡ និងការរីកលូតលាស់នៃវិទ្យាសាស្ត្រ, គន្លឹះបច្ចកវិទ្យាល្អៗ...

ពិភពនៃរឿងរ៉ាវប្លែក...ប្លែក

ប្រមូលផ្តុំនូវគ្រប់រឿងរ៉ាវចម្លែកៗ ស្ទើរតែមិនគួរឲ្យ និងមិននឹកស្មានដល់... ជុំវិញពិភពលោក

Software ថ្មីៗ និងល្អៗ ដែលពិភពលោកបានបង្កើតឡើង

Software ជាច្រើនប្រភេទ មានដូចជា Window, Security, Khmer Software, Design, ផ្សេងទៀត...

Saturday, January 28, 2012

សមាជិក​​តារាចម្រៀង​​​​តៃវ៉ាន់​​​ក្រុម​S.H.E នាង​អីឡា​ត្រៀម​ចូល​រោងការ​ជាមួយមិត្ត​ប្រុស​ជនជាតិ​ម៉ាឡេស៊ី





យោង​​ទៅតាម​​​ប្រភព​​​ព័ត៌មាន​ពីគេហទំព័រ​​​សិល្បៈ​​​ ​​​​​ដេលី​​ឈីលី ​ចេញផ្សាយ​​កាលពីថ្ងៃ​សុក្រ ​​​ទី​២៧ ​​មករា​ ឆ្នាំ ២០១២ ​បានឱ្យ​ដឹង​ថា នាងអ៊ី​ឡា សមាជិក​ក្រុម​តារាចម្រៀង​​​​តៃវ៉ាន់​​​ S.H.E ​មានគម្រោង​​​រៀប​ការជាមួយ​​​​​មិត្ត​ប្រុស​​​ជន​ជាតិ​ម៉ាឡេស៊ី​​​ គឺលោក​អាល់វីន​ឡៃ​នៅ​ឆ្នាំនេះ ។ ​ទោះបី​ជាមាន​ការ​ប្រកាស​​ពីគម្រោង​រៀប​​អាពាហ៍ពិពាហ៍​​​​នៅលើ​គេហទំព័រ Microblog របស់នាងអ៊ី​ឡាបែបនេះ​ក្តី​​ តែ​នាង​មិនបានបង្ហាញ​​​​កាល​បរិច្ឆេទ​ចូល​រោង​ការ​ឱ្យ​ដឹង​​ច្បាស់​​ លាស់នៅឡើយទេ ។ ​រូបភាព​​នៅលើ​​​គេហទំព័រ​ ​Microblog ​របស់​អ៊ី​ឡា​បានបង្ហាញ​​​​​ពីតួ​អង្គមិត្ត​ប្រុស​​​​របស់​នាង​ដែលមាន​ ឈ្មោះអាល់​វីន ឡៃ​ជន​ជាតិ​​ម៉ា​ឡេស៊ី​​​ឈរ​កាន់​​​ដៃជាមួយនាង​​​បង្ហាញ​​ពី​ភាព​ផ្អែម​ ល្ហែម​​​​ជាមួយ​គ្នា ​​តែ​​នាង​មិន​​បាន​​និយាយ​ឱ្យ​​ដឹង​​លំអិត​​​​ពី​លក្ខណ​​សម្បត្តិ​​ និង​​​​មុខ​​របរ​អនាគត​ស្វាមី​របស់​នាង​នោះទេ ។
​​​​លោក​អាល់​​វីន ម្ចាស់​បេះ​ដូង​​​របស់​នាង​បាន​និយាយ​ថា ​​នេះ​គឺជា​​ស្នេហ៍ពិត​​​​របស់ខ្ញុំ​ ខ្ញុំ​ស្រឡាញ់​​នាង​ខ្លាំង​​ណាស់ ​​ហើយ​ខ្ញុំ​សូម​សន្យា​ថា​នឹង​​​​ផ្តល់​សុភមង្គល​​​ និង​រួមរស់​ជាមួយ​​នាង​​ជា​​រៀង​​រហូត  ៕
ដកស្រង់អត្ថបទទាំងស្រុងពី៖ កោះសន្តិភាព ( ដោយ៖ធីតាកោះ ) 

Friday, January 27, 2012

រាជ បូព្រឹក្ស The Second Mini Album

រឿងរ៉ាវ​មនោ​សញ្ចេតនា​ពិត ដែល​កប់​នៅ​ក្នុង​​ជម្រៅ​​បេះដូង​ ទឹកភ្នែក... ស្នេហាស្មោះ និងការ​រង់​ចាំ...  បាន​ចង​ក្រង​ជា​ចម្រៀង​សាច់​រឿង...


Wednesday, January 25, 2012

​ប​វរកញ្ញា​​អន្តរជាតិ​ចំណាត់ថ្នាក់​លេខ 2 Cheryl Wee សម្តែង​ការសោកស្តាយ​មិន​បាន​គ្រង​មកុដ​បវរកញ្ញា​អន្តរជាតិ






យោង​ទៅ​​​​តាមប្រភព​​​ព័ត៌មានពី​​គេហទំព័រ​​​​សិល្បៈ​ ​​​ឌីវ៉ា ​អេស៊ី ​​ចេញផ្សាយ​​​កាលពីថ្ងៃចន្ទ ​​ទី២៣ ​មករា ឆ្នាំ២០១២ បានឱ្យ​ដឹង​ថា ​​នាង Cheryl Wee ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​​លេខ​២​ក្នុងការប្រកួត​​​​​បវរកញ្ញា​អន្តរ​ជាតិ​ ​ដែល​រៀបចំ​ ឡើង​ដោយ​ទូ​​​រទស្សន៍​​នាំមុខគេ TVB ​របស់​​​​ហុង​​កុង​បានសម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ បន្ទាប់​​ពី​នាង​បានដឹង​ថា ចាញ់​គូ​ប្រកួត​​របស់​ខ្លួន​គឺនាង Kelly Cheung ​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ។ ​​ការ​បាត់​បង់​សំឡេង​គាំទ្រ​​ត្រឹម​តែ​​១​នោះបាន​ធ្វើឱ្យ​នាង​បាត់បង់​ឱកាស ​គ្រង​មកុដ​បវរកញ្ញា​​ឯក​អន្តរ​ជាតិ ឆ្នាំ២០១២ ហើយ​តំណែង​​នោះ​ត្រូវ​​បាន​ទៅ​លើ​តារា​បង្ហាញម៉ូដ​​វ័យ២១​ឆ្នាំ ​កូន​កាត់​ចិន​-អាមេ​​រិក ​ Kelly Cheung ​​ទៅវិញ​។
​អតីត​​​បវ​រកញ្ញា​ចក្ក​វាឡ​ចំណាត់​​ថ្នាក់​លេខ ២​របស់​​សិង្ហបុរី​​រូបនេះ​​ បាននិយាយថាប្រសិន​បើ​ខ្ញុំ​​ចាញ់​ពិន្ទុ​​​គេច្រើន​នោះ​វា​​គ្មាន​អ្វី​​​​ ធ្វើឱ្យ​​ខ្ញុំ​សោក​ស្តាយ​​នោះទេ ក៏ប៉ុន្តែ​​​ការ​ចាញ់​​​​ឈ្នះ​គ្នា​ត្រឹម​តែ​១​ពិន្ទុ នេះ​វា​ពិត​​ធ្វើឱ្យ​ខ្ញុំ​មាន​វិប្បដិ​សារី​​ខ្លាំង​ណាស់ ​​។ ទោះ​​​​ជានាង​មិនបាន​​​គ្រងមកុដ​​​បវរ​​​​​កញ្ញាឯក​អន្តរជាតិ​ក៏​ដោយ ក៏នាង​​ទទួលបាន​ពានរង្វាន់​​ជាបវរកញ្ញា​មុខ​មាន​ប្រជាប្រិយភាព​ និង​មន្តស្នេហ៍​​មួយដែរ​។
​គួររំលឹកដែរថា ​​​ការ​ប្រឡង​​​​ជ្រើ​​​សរើស​បវរ​កញ្ញា​​​អន្តរជាតិ​​​ដែល​រៀបចំ​​ធ្វើឡើង​​ នៅ​​​ស្ថានីយ​​ទូរទស្សន៍​ TVB ​របស់​​ហុងកុង កាលពីថ្ងៃទី១៥ ​មករា ឆ្នាំ​​២០១២ ​មាន​​​បេក្ខនារី​ចំនួន២៨រូប ​​មក​ពី​១០​ប្រទេស​ផ្សេងៗគ្នា ។ ​ជ័យ​លាភី​ក្នុងការ​ប្រឡង​នោះ គឺចំណាត់​​ថ្នាក់លេខ១ បានទៅលើ​នាង​ Kelly Cheung ​ចំណាត់ថ្នាក់លេខ២​បានទៅ​លើ​​ Chery Wee និង​ចំណាត់ថ្នាក់​លេខ៣ បាន​ទៅ​លើ​បវរកញ្ញា Lenna Lim របស់​ប្រទេសម៉ា​ឡេ​​ស៊ី ៕
ដកស្រង់ពី៖ កោះសន្តិភាព ( ដោយ៖ ធីតាកោះ )
សូមបញ្ចេញមតិ បញ្ចេញអារម្មណ៍ និង ចែករំលែកបន្ត(Shear) ផង ។ សូម​អគុណ​ការ​ចូល​មក​ទស្សនា ។ ខ្មែរស្រឡាញ់ខ្មែរ...!!!

Sunday, January 22, 2012

លោក​​ព្រាប​ សុវត្ថិ​​បន្ត​​បង្ហាញ​​ស្ទីល​ប្លែក​ៗ​ដើម្បី​​រក្សា​​ភាព​ល្បី​ឈ្មោះ​


ទោះ​បី​ជាត្រូវ​ប្រ​ឈម​មុខ​នឹង​តារា​ចម្រៀង​ល្បី​ៗ​​ ​ជំ​នាន់ក្រោយ​ជា​ច្រើន​​ រួម​ទាំង​​​​វ័យ​កាន់​តែ​ច្រើន​​ក៏​ដោយ​ ក៏​រហូត​មក​ដល់​​ពេល​នេះ​លោក​ ព្រាប​ សុវត្ថិ​​ នៅ​តែ​​ស្ថិត​ក្នុង​​លំ​ដាប់​​​​កំ​ពូល​នៃ​តា​រា​ចម្រៀង​នៅ​ឡើយ​។ ការ​រក្សា​បាន​តំ​ណែង​​ដ៏​យូរ​​របស់​​តា​រា​ចម្រៀង​​ព្រាប សុវត្ថិ​ ធ្វើ​ឱ្យ​គេ​​​កោត​សរសើ​រចំពោះ​ទេព​កោសល្យ​​ និង​ចង់​ស្វែងរក​​​មូល​ហេតុ​​អ្វី​ខ្លះ​ ដែល​នាំ​​ឱ្យ​​​លោក​ទទួល​បាន​ការ​គាំ​ទ្រ​​​​មិន​ចេះ​​រីង​ស្ងួត​ដូច្នេះ​។
ជួប​ជា​មួយ​កោះ​សន្តិ​ភាព​​នាពេល​ថ្មី​ៗ​នេះ​​​ កំពូល​តារា​ចម្រៀង​​ព្រាប សុវត្ថិ​ បាន​បញ្ជាក់​ថា ​ទេព​កោសល្យ​​ ឬ​សមត្ថ​ភាព​សម្តែង​​ រួម​ទាំង​ទឹក​ដម​សំ​ឡេង​​​ពី​ធម្ម​ជាតិ​​​ មិន​មែន​ជា​កម្ម​វត្ថុ​ទាំង​ស្រុង​​ដែល​នាំ​ឱ្យ​អ្នក​សិល្បៈ​​​ទទួលបាន​​ការ ​គាំ​ទ្រ​​​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ ការ​ផ្លាស់​ប្តូរ​​ឥរិយាបថ​​​​តាម​ពេល​វេលា​ និង​​ការ​ស្វែង​យល់​​អំ​ពី ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ទស្សនិក​ជន​​ទៅ​តាម​​កាលៈ​​ទេ​សៈ​​។ ទន្ទឹម​នោះ​អា​កប្បកិ​រិ​យា​​ សីល​ធម៌​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​​ គឺ​​ជា​កត្តា​សំ​ខាន់​បំផុត​​​សម្រាប់​អ្នក​សិល្បៈ​​ម្នាក់​ៗ​ ដែល​​ចង់​ក្លាយ​ជា​​​អ្នក​ល្បី​យូរ​អង្វែង​។
ទាក់​ទិន​នឹង​ការ​ងា​រ​សិល្បៈ​​នា​ពេល​បច្ចុ​ប្បន្ន​​ ​ លោក​ព្រាប​ សុវត្ថិ​ ​​​ឱ្យ​​ដឹង​ថា ​លោក​កំពុង​​​តែ​​ហ្វឹក​ហាត់​​​​ស្ទីល​ថ្មី​ ​និង​ប្លែក​​ៗ​​ ដែល​សម​ស្រប​​ និង
បំ​ពេញ​តម្រូវ​​ការ​សម្រាប់​ទស្ស​និក​ជន​គ្រប់​វ័យ​​​​ ពិ​សេស​នោះ​ពេល​​កំពុង​​​តែ​​ត្រៀម​ចេញ​​វ៉ុល​ថ្មី​​​ សម្រាប់​​ឆ្នាំ​​២០១២។ បទ​ចម្រៀង​​ដែល​ត្រៀម​ចេញ​នោះ​ គឺ​ជា​ប្រភេទ​បទ​​អប​អរ​សា​​ទរ​ឆ្នាំ​ថ្មី​ និង​បទ​ត្រៀម​បង្ហាញ​​ក្នុង​កម្ម​វិធី​​​ប្រគំ​តន្ត្រី​​ Best of the Best​ ដែល​​នឹង​ប្រព្រឹត្តទៅ​​​នា​ថ្ងៃ​ទី​​១៤ កុម្ភៈ​​ ឆ្នាំ​២០១២​ ​ដែល​ជា​ថ្ងៃ​នៃ​សេច​ក្តី​ស្រ​លាញ់។
ចំពោះ​ការ​ងារ​នៅ​ស្ថានីយ​ទូ​រទស្ស​ន៍​​រស្មី​ហង្ស​ មាស​​ លោក​​ព្រាប សុវត្ថិ​ ​បង្ហើប​​ប្រាប់​ថា​ ដោយ​សារ​ជាប់​រវល់​​មមា​ញឹក​​នឹង​​ការ​ប្រ​កប​មុខ​របរ​​ផ្ទាល់​​ខ្លួន​នោះ​ លោក​មិន​​​មាន​​ពេល​វេ​លា​​គ្រប់​គ្រាន់​​ដើម្បី​​បំ​ពេញ​ការ​ងារ​​​​ជាប់​​ លាប់​នៅ​ស្ថានីយ​ទូ​រទស្ស​ន៍​​រស្មី​ហង្ស​មាស​​ទេ​ ប៉ុន្តែ​លោក​នៅ​តែ​ជា​តារា​ចម្រៀង​​ប្រចាំ​​ផលិត​កម្ម​រស្មី​ហង្ស​មាស​​ដដែល ​។
តារា​ចម្រៀង​ព្រាប សុវត្ថិ​ បានទទួល​​ស្គាល់​ថា ​លោក​មាន​វ័យ​​កាន់​តែ​ច្រើន​​ហើយ​​ ដូច្នេះ​​​មិនអាច​​​​នឹង​ទស្សន៍​ទាយ​បាន​ទេ​ថា​ ការ​ច្រៀង​​របស់​លោក​​នា​ពេល​​ខាង​មុខ​នឹង​ទទួលបាន​ការ​គាំ​ទ្រ​​បន្ត​​ទៀត​ ​ដែ​រ​ ឬ​​យ៉ាង​​ណា​ទេ? ប៉ុន្តែ​​​សម្រាប់​រូប​លោក​ផ្ទាល់​​​​​នៅ​តែ​បន្ត​ខិត​ខំ​​យក​ចិត្ត​ទុក​ ដាក់​​​ និង​ព្យា​យាម​បង្កើន​​សមត្ថ​ភាព​​ជា​បន្ត​បន្ទាប់​​​ ដើម្បី​បង្ហាញ​​ទេព​កោសល្យ​​ទាន់​សម័យ​​​ និង​​ទទួល​​បាន​ការ​គាំ​ទ្រ​​ដូច​ពី​មុន​​និង​ពេល​បច្ចុ​ប្បន្ន​នេះ​។
បើ​ទោះ​ជា​លោក​ព្រាប សុវត្ថិ​ ​មិន​បាន​​បង្ហាញ​​មុខ​​ញឹក​ញាប់​​​លើ​វេទិកា​ប្រគំ​តន្ត្រី​​ដូច​​តារា​ ចម្រៀង​​ល្បី​ៗ​​ឯ​ទៀត​ ​​​ប៉ុន្តែ​ពេល​​លោក​​ឡើង​ច្រៀង​​ក្នុ​ង​កម្ម​វិ​ធី​​ប្រគំ​តន្ត្រី​​​​​ ម្តងៗ​​ទទួល​បាន​ការ​​អប​អរ​សា​ទរ​​ពី​​​ប្រិយ​មិត្ត​​ទស្ស​និក​ជន​​ ជា​ពិសេស​យុ​វវ័យ​​ច្រើន​៕
ដកស្រង់​អត្ថបទ​ទាំងស្រុង​ពី៖ កោះសន្តិភាព
ដោយ​ ៖ ប្រុសកោះ

Saturday, January 21, 2012

កម្ពុជាសម័យសង្គមរាស្ត្រនិយម ( វគ្គ៤)

បាន​ទស្សនា​វីដេអូ​ស្តី​អំពី​ប្រទេស​កម្ពុជា​សម័យ​សង្គមរាស្ត្រ​និយម​វគ្គ១, ២, ៣ ហើយ​មែន​ទេ? ឥឡូវ​បន្ត​ទស្សនា​វគ្គទី៤ ដោយ​រីករាយ...! ខ្មែរស្រឡាញ់ខ្មែរ...!!!

Friday, January 20, 2012

Free Download AVG Internet Security For Windows 8


 តើ​អ្នក​បាន​ប្រើប្រាស់ Window 8 ហើយ​ឬ​នៅ? គ្មានកម្មវិធីកម្ចាត់មេរោគមែនទេ? អ្នកស្នេហាខ្មែរ អាច​ផ្តល់​ដំណោះ​​ស្រាយ​​ដល់​​អ្នក ។ សូម​ជួយ​ចុច​ចែករំលែក បញ្ចេញអារម្មណ៍ បញ្ចេញមតិ​ផង ។ ខ្មែរស្រឡាញ់ខ្មែរ...!!!
ចុចទាញយកទីនេះ(download)

កម្ពុជាសម័យសង្គមរាស្ត្រនិយម ( វគ្គ៣)

យ៉ាង​ម៉េច​ដែរ​បន្ទាប់​ពី​បាន​ទស្សនា​ខ្សែ​វីដេអូ​ពិត​ស្តី​អំពី​ «ប្រទេស​កម្ពុជា​សម័យសង្គមរាស្ត្រ​និយម» ភាគទី១ និង​ទី២​ រួច​​មក។ តើ​អស្ចារ្យ​ដែរ​ទេ? ឥឡូវសាកទស្សនាភាគ៣ល៏មើល....!!!
សូម​ជួយបញ្ចេញមតិ (Comment) ចំណាប់​អារម្មណ៍ និង​ជួយ​ចែក​រំលែក​បន្ត (Share) នៅ​​លើ Facebook ឬ Twitter របស់​អ្នក​ផង។ សូមអគុណ ។ ខ្មែរស្រឡាញ់ខ្មែរ...!!!

Featured Post 1