Blogroll

ចម្រៀងMP3 ថ្មី ពីគ្រប់ផលិតកម្មល្បី ... ល្បី!

ប្រិយមិត្រអាចរីករាយជាមួយ ចម្រៀង MP3 ល្បីៗ និងទាញយកដោយសេរី

ប្រភពវីដេអូថ្មីៗ ពិរោះៗ រូបភាពច្បាស់ល្អ ពីគ្រប់ផលិតកម្មល្បី...ល្បី!

វីដេអូចម្រៀងថ្មីៗបំផុត និងពេញនិយម រូបភាពច្បាស់គួរឲ្យទាក់ទាញ ពីផលិតកម្មហង្សមាស សាន់ដេ ថោន រ៉ក អឹម...

ថ្មីៗជុំវិញរឿងរ៉ាវទាក់ទិននឹងសង្គមសិល្បៈ

ផ្តល់នូវព័ត៌មានថ្មីៗ ជុំវិញវិស័យសិល្បៈ ទាំងនៅក្នុងស្រុក ទាំងនៅក្រៅស្រុក

បច្ចេកវិទ្យាបច្ចុប្បន្ន

ព័ត៌មានថ្មីៗជុំវិញបច្ចេកវិទ្យា, យល់ដឹងពីចក្កវាឡ និងការរីកលូតលាស់នៃវិទ្យាសាស្ត្រ, គន្លឹះបច្ចកវិទ្យាល្អៗ...

ពិភពនៃរឿងរ៉ាវប្លែក...ប្លែក

ប្រមូលផ្តុំនូវគ្រប់រឿងរ៉ាវចម្លែកៗ ស្ទើរតែមិនគួរឲ្យ និងមិននឹកស្មានដល់... ជុំវិញពិភពលោក

Software ថ្មីៗ និងល្អៗ ដែលពិភពលោកបានបង្កើតឡើង

Software ជាច្រើនប្រភេទ មានដូចជា Window, Security, Khmer Software, Design, ផ្សេងទៀត...

Saturday, January 28, 2012

សមាជិក​​តារាចម្រៀង​​​​តៃវ៉ាន់​​​ក្រុម​S.H.E នាង​អីឡា​ត្រៀម​ចូល​រោងការ​ជាមួយមិត្ត​ប្រុស​ជនជាតិ​ម៉ាឡេស៊ី





យោង​​ទៅតាម​​​ប្រភព​​​ព័ត៌មាន​ពីគេហទំព័រ​​​សិល្បៈ​​​ ​​​​​ដេលី​​ឈីលី ​ចេញផ្សាយ​​កាលពីថ្ងៃ​សុក្រ ​​​ទី​២៧ ​​មករា​ ឆ្នាំ ២០១២ ​បានឱ្យ​ដឹង​ថា នាងអ៊ី​ឡា សមាជិក​ក្រុម​តារាចម្រៀង​​​​តៃវ៉ាន់​​​ S.H.E ​មានគម្រោង​​​រៀប​ការជាមួយ​​​​​មិត្ត​ប្រុស​​​ជន​ជាតិ​ម៉ាឡេស៊ី​​​ គឺលោក​អាល់វីន​ឡៃ​នៅ​ឆ្នាំនេះ ។ ​ទោះបី​ជាមាន​ការ​ប្រកាស​​ពីគម្រោង​រៀប​​អាពាហ៍ពិពាហ៍​​​​នៅលើ​គេហទំព័រ Microblog របស់នាងអ៊ី​ឡាបែបនេះ​ក្តី​​ តែ​នាង​មិនបានបង្ហាញ​​​​កាល​បរិច្ឆេទ​ចូល​រោង​ការ​ឱ្យ​ដឹង​​ច្បាស់​​ លាស់នៅឡើយទេ ។ ​រូបភាព​​នៅលើ​​​គេហទំព័រ​ ​Microblog ​របស់​អ៊ី​ឡា​បានបង្ហាញ​​​​​ពីតួ​អង្គមិត្ត​ប្រុស​​​​របស់​នាង​ដែលមាន​ ឈ្មោះអាល់​វីន ឡៃ​ជន​ជាតិ​​ម៉ា​ឡេស៊ី​​​ឈរ​កាន់​​​ដៃជាមួយនាង​​​បង្ហាញ​​ពី​ភាព​ផ្អែម​ ល្ហែម​​​​ជាមួយ​គ្នា ​​តែ​​នាង​មិន​​បាន​​និយាយ​ឱ្យ​​ដឹង​​លំអិត​​​​ពី​លក្ខណ​​សម្បត្តិ​​ និង​​​​មុខ​​របរ​អនាគត​ស្វាមី​របស់​នាង​នោះទេ ។
​​​​លោក​អាល់​​វីន ម្ចាស់​បេះ​ដូង​​​របស់​នាង​បាន​និយាយ​ថា ​​នេះ​គឺជា​​ស្នេហ៍ពិត​​​​របស់ខ្ញុំ​ ខ្ញុំ​ស្រឡាញ់​​នាង​ខ្លាំង​​ណាស់ ​​ហើយ​ខ្ញុំ​សូម​សន្យា​ថា​នឹង​​​​ផ្តល់​សុភមង្គល​​​ និង​រួមរស់​ជាមួយ​​នាង​​ជា​​រៀង​​រហូត  ៕
ដកស្រង់អត្ថបទទាំងស្រុងពី៖ កោះសន្តិភាព ( ដោយ៖ធីតាកោះ ) 

Wednesday, January 25, 2012

​ប​វរកញ្ញា​​អន្តរជាតិ​ចំណាត់ថ្នាក់​លេខ 2 Cheryl Wee សម្តែង​ការសោកស្តាយ​មិន​បាន​គ្រង​មកុដ​បវរកញ្ញា​អន្តរជាតិ






យោង​ទៅ​​​​តាមប្រភព​​​ព័ត៌មានពី​​គេហទំព័រ​​​​សិល្បៈ​ ​​​ឌីវ៉ា ​អេស៊ី ​​ចេញផ្សាយ​​​កាលពីថ្ងៃចន្ទ ​​ទី២៣ ​មករា ឆ្នាំ២០១២ បានឱ្យ​ដឹង​ថា ​​នាង Cheryl Wee ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​​លេខ​២​ក្នុងការប្រកួត​​​​​បវរកញ្ញា​អន្តរ​ជាតិ​ ​ដែល​រៀបចំ​ ឡើង​ដោយ​ទូ​​​រទស្សន៍​​នាំមុខគេ TVB ​របស់​​​​ហុង​​កុង​បានសម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ បន្ទាប់​​ពី​នាង​បានដឹង​ថា ចាញ់​គូ​ប្រកួត​​របស់​ខ្លួន​គឺនាង Kelly Cheung ​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ។ ​​ការ​បាត់​បង់​សំឡេង​គាំទ្រ​​ត្រឹម​តែ​​១​នោះបាន​ធ្វើឱ្យ​នាង​បាត់បង់​ឱកាស ​គ្រង​មកុដ​បវរកញ្ញា​​ឯក​អន្តរ​ជាតិ ឆ្នាំ២០១២ ហើយ​តំណែង​​នោះ​ត្រូវ​​បាន​ទៅ​លើ​តារា​បង្ហាញម៉ូដ​​វ័យ២១​ឆ្នាំ ​កូន​កាត់​ចិន​-អាមេ​​រិក ​ Kelly Cheung ​​ទៅវិញ​។
​អតីត​​​បវ​រកញ្ញា​ចក្ក​វាឡ​ចំណាត់​​ថ្នាក់​លេខ ២​របស់​​សិង្ហបុរី​​រូបនេះ​​ បាននិយាយថាប្រសិន​បើ​ខ្ញុំ​​ចាញ់​ពិន្ទុ​​​គេច្រើន​នោះ​វា​​គ្មាន​អ្វី​​​​ ធ្វើឱ្យ​​ខ្ញុំ​សោក​ស្តាយ​​នោះទេ ក៏ប៉ុន្តែ​​​ការ​ចាញ់​​​​ឈ្នះ​គ្នា​ត្រឹម​តែ​១​ពិន្ទុ នេះ​វា​ពិត​​ធ្វើឱ្យ​ខ្ញុំ​មាន​វិប្បដិ​សារី​​ខ្លាំង​ណាស់ ​​។ ទោះ​​​​ជានាង​មិនបាន​​​គ្រងមកុដ​​​បវរ​​​​​កញ្ញាឯក​អន្តរជាតិ​ក៏​ដោយ ក៏នាង​​ទទួលបាន​ពានរង្វាន់​​ជាបវរកញ្ញា​មុខ​មាន​ប្រជាប្រិយភាព​ និង​មន្តស្នេហ៍​​មួយដែរ​។
​គួររំលឹកដែរថា ​​​ការ​ប្រឡង​​​​ជ្រើ​​​សរើស​បវរ​កញ្ញា​​​អន្តរជាតិ​​​ដែល​រៀបចំ​​ធ្វើឡើង​​ នៅ​​​ស្ថានីយ​​ទូរទស្សន៍​ TVB ​របស់​​ហុងកុង កាលពីថ្ងៃទី១៥ ​មករា ឆ្នាំ​​២០១២ ​មាន​​​បេក្ខនារី​ចំនួន២៨រូប ​​មក​ពី​១០​ប្រទេស​ផ្សេងៗគ្នា ។ ​ជ័យ​លាភី​ក្នុងការ​ប្រឡង​នោះ គឺចំណាត់​​ថ្នាក់លេខ១ បានទៅលើ​នាង​ Kelly Cheung ​ចំណាត់ថ្នាក់លេខ២​បានទៅ​លើ​​ Chery Wee និង​ចំណាត់ថ្នាក់​លេខ៣ បាន​ទៅ​លើ​បវរកញ្ញា Lenna Lim របស់​ប្រទេសម៉ា​ឡេ​​ស៊ី ៕
ដកស្រង់ពី៖ កោះសន្តិភាព ( ដោយ៖ ធីតាកោះ )
សូមបញ្ចេញមតិ បញ្ចេញអារម្មណ៍ និង ចែករំលែកបន្ត(Shear) ផង ។ សូម​អគុណ​ការ​ចូល​មក​ទស្សនា ។ ខ្មែរស្រឡាញ់ខ្មែរ...!!!

Sunday, January 22, 2012

លោក​​ព្រាប​ សុវត្ថិ​​បន្ត​​បង្ហាញ​​ស្ទីល​ប្លែក​ៗ​ដើម្បី​​រក្សា​​ភាព​ល្បី​ឈ្មោះ​


ទោះ​បី​ជាត្រូវ​ប្រ​ឈម​មុខ​នឹង​តារា​ចម្រៀង​ល្បី​ៗ​​ ​ជំ​នាន់ក្រោយ​ជា​ច្រើន​​ រួម​ទាំង​​​​វ័យ​កាន់​តែ​ច្រើន​​ក៏​ដោយ​ ក៏​រហូត​មក​ដល់​​ពេល​នេះ​លោក​ ព្រាប​ សុវត្ថិ​​ នៅ​តែ​​ស្ថិត​ក្នុង​​លំ​ដាប់​​​​កំ​ពូល​នៃ​តា​រា​ចម្រៀង​នៅ​ឡើយ​។ ការ​រក្សា​បាន​តំ​ណែង​​ដ៏​យូរ​​របស់​​តា​រា​ចម្រៀង​​ព្រាប សុវត្ថិ​ ធ្វើ​ឱ្យ​គេ​​​កោត​សរសើ​រចំពោះ​ទេព​កោសល្យ​​ និង​ចង់​ស្វែងរក​​​មូល​ហេតុ​​អ្វី​ខ្លះ​ ដែល​នាំ​​ឱ្យ​​​លោក​ទទួល​បាន​ការ​គាំ​ទ្រ​​​​មិន​ចេះ​​រីង​ស្ងួត​ដូច្នេះ​។
ជួប​ជា​មួយ​កោះ​សន្តិ​ភាព​​នាពេល​ថ្មី​ៗ​នេះ​​​ កំពូល​តារា​ចម្រៀង​​ព្រាប សុវត្ថិ​ បាន​បញ្ជាក់​ថា ​ទេព​កោសល្យ​​ ឬ​សមត្ថ​ភាព​សម្តែង​​ រួម​ទាំង​ទឹក​ដម​សំ​ឡេង​​​ពី​ធម្ម​ជាតិ​​​ មិន​មែន​ជា​កម្ម​វត្ថុ​ទាំង​ស្រុង​​ដែល​នាំ​ឱ្យ​អ្នក​សិល្បៈ​​​ទទួលបាន​​ការ ​គាំ​ទ្រ​​​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ ការ​ផ្លាស់​ប្តូរ​​ឥរិយាបថ​​​​តាម​ពេល​វេលា​ និង​​ការ​ស្វែង​យល់​​អំ​ពី ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ទស្សនិក​ជន​​ទៅ​តាម​​កាលៈ​​ទេ​សៈ​​។ ទន្ទឹម​នោះ​អា​កប្បកិ​រិ​យា​​ សីល​ធម៌​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​​ គឺ​​ជា​កត្តា​សំ​ខាន់​បំផុត​​​សម្រាប់​អ្នក​សិល្បៈ​​ម្នាក់​ៗ​ ដែល​​ចង់​ក្លាយ​ជា​​​អ្នក​ល្បី​យូរ​អង្វែង​។
ទាក់​ទិន​នឹង​ការ​ងា​រ​សិល្បៈ​​នា​ពេល​បច្ចុ​ប្បន្ន​​ ​ លោក​ព្រាប​ សុវត្ថិ​ ​​​ឱ្យ​​ដឹង​ថា ​លោក​កំពុង​​​តែ​​ហ្វឹក​ហាត់​​​​ស្ទីល​ថ្មី​ ​និង​ប្លែក​​ៗ​​ ដែល​សម​ស្រប​​ និង
បំ​ពេញ​តម្រូវ​​ការ​សម្រាប់​ទស្ស​និក​ជន​គ្រប់​វ័យ​​​​ ពិ​សេស​នោះ​ពេល​​កំពុង​​​តែ​​ត្រៀម​ចេញ​​វ៉ុល​ថ្មី​​​ សម្រាប់​​ឆ្នាំ​​២០១២។ បទ​ចម្រៀង​​ដែល​ត្រៀម​ចេញ​នោះ​ គឺ​ជា​ប្រភេទ​បទ​​អប​អរ​សា​​ទរ​ឆ្នាំ​ថ្មី​ និង​បទ​ត្រៀម​បង្ហាញ​​ក្នុង​កម្ម​វិធី​​​ប្រគំ​តន្ត្រី​​ Best of the Best​ ដែល​​នឹង​ប្រព្រឹត្តទៅ​​​នា​ថ្ងៃ​ទី​​១៤ កុម្ភៈ​​ ឆ្នាំ​២០១២​ ​ដែល​ជា​ថ្ងៃ​នៃ​សេច​ក្តី​ស្រ​លាញ់។
ចំពោះ​ការ​ងារ​នៅ​ស្ថានីយ​ទូ​រទស្ស​ន៍​​រស្មី​ហង្ស​ មាស​​ លោក​​ព្រាប សុវត្ថិ​ ​បង្ហើប​​ប្រាប់​ថា​ ដោយ​សារ​ជាប់​រវល់​​មមា​ញឹក​​នឹង​​ការ​ប្រ​កប​មុខ​របរ​​ផ្ទាល់​​ខ្លួន​នោះ​ លោក​មិន​​​មាន​​ពេល​វេ​លា​​គ្រប់​គ្រាន់​​ដើម្បី​​បំ​ពេញ​ការ​ងារ​​​​ជាប់​​ លាប់​នៅ​ស្ថានីយ​ទូ​រទស្ស​ន៍​​រស្មី​ហង្ស​មាស​​ទេ​ ប៉ុន្តែ​លោក​នៅ​តែ​ជា​តារា​ចម្រៀង​​ប្រចាំ​​ផលិត​កម្ម​រស្មី​ហង្ស​មាស​​ដដែល ​។
តារា​ចម្រៀង​ព្រាប សុវត្ថិ​ បានទទួល​​ស្គាល់​ថា ​លោក​មាន​វ័យ​​កាន់​តែ​ច្រើន​​ហើយ​​ ដូច្នេះ​​​មិនអាច​​​​នឹង​ទស្សន៍​ទាយ​បាន​ទេ​ថា​ ការ​ច្រៀង​​របស់​លោក​​នា​ពេល​​ខាង​មុខ​នឹង​ទទួលបាន​ការ​គាំ​ទ្រ​​បន្ត​​ទៀត​ ​ដែ​រ​ ឬ​​យ៉ាង​​ណា​ទេ? ប៉ុន្តែ​​​សម្រាប់​រូប​លោក​ផ្ទាល់​​​​​នៅ​តែ​បន្ត​ខិត​ខំ​​យក​ចិត្ត​ទុក​ ដាក់​​​ និង​ព្យា​យាម​បង្កើន​​សមត្ថ​ភាព​​ជា​បន្ត​បន្ទាប់​​​ ដើម្បី​បង្ហាញ​​ទេព​កោសល្យ​​ទាន់​សម័យ​​​ និង​​ទទួល​​បាន​ការ​គាំ​ទ្រ​​ដូច​ពី​មុន​​និង​ពេល​បច្ចុ​ប្បន្ន​នេះ​។
បើ​ទោះ​ជា​លោក​ព្រាប សុវត្ថិ​ ​មិន​បាន​​បង្ហាញ​​មុខ​​ញឹក​ញាប់​​​លើ​វេទិកា​ប្រគំ​តន្ត្រី​​ដូច​​តារា​ ចម្រៀង​​ល្បី​ៗ​​ឯ​ទៀត​ ​​​ប៉ុន្តែ​ពេល​​លោក​​ឡើង​ច្រៀង​​ក្នុ​ង​កម្ម​វិ​ធី​​ប្រគំ​តន្ត្រី​​​​​ ម្តងៗ​​ទទួល​បាន​ការ​​អប​អរ​សា​ទរ​​ពី​​​ប្រិយ​មិត្ត​​ទស្ស​និក​ជន​​ ជា​ពិសេស​យុ​វវ័យ​​ច្រើន​៕
ដកស្រង់​អត្ថបទ​ទាំងស្រុង​ពី៖ កោះសន្តិភាព
ដោយ​ ៖ ប្រុសកោះ

Monday, January 16, 2012

ការបោះជំហានជាថ្មីរបស់រុស្សីទៅកាន់ទីអវកាស និងជាការបរាជ័យម្តងទៀត

​បំណែក​​យាន​​​​​ស្រាវជ្រាវ​​​ភព​​ព្រះ​អង្គារ​រុស្ស៊ី ​​PHOBOS-GRUNT បាន​ធ្លាក់​​​ក្នុង​​មហា​សមុទ្រ​​​ប៉ាស៊ីហ្វិក ​​នា​វេលា​ម៉ោង​​​​​១៧​និង​​​​៤៥នាទី​​​ម៉ោង​​នៅ​រុស្ស៊ី ។ នេះ​ជា​​សេចក្តី​​រាយការណ៍​​របស់​​ម៉ាស៊ីន​​ឃោសនា​​រុស្ស៊ី​​​​ដែល​ដក​​ស្រង់​​សម្តី​ របស់​អ្នក​ទទួល​ខុសត្រូវ​​​​ម្នាក់​​​​​នៃ​ក្រសួង​ការពារ​​​ប្រទេស​​រុស្ស៊ី​។​ ពេញ​មួយ​ថ្ងៃ​​​​ពួក​អ្នក​​​វិទ្យាសាស្ត្រ​​​​​ខិតខំ​​កំណត់​​​ពី​កន្លែង​​​ និងពេល ម៉ោង​​នៃ​ការ​ធ្លាក់​​​យាន​​​​អវកាស​​​នេះ ដើម្បី​​​ចៀស​វាង​​​​កុំ​ឱ្យ​​​​​វា​ធ្លាក់​​លើ​កន្លែង​​​ទាំង​ឡាយ​​ដែល​មាន​​មនុស្ស​​រស់នៅ ។ ​កង​​កម្លាំង​​​​​ពិសេស​​នៃ​​ក្រសួង​​ការពារ​ប្រទេស​​​រុស្ស៊ី​​​​​​បាន​ត្រួត​ត្រា​​​​​ដំណាក់​កាល​​ចុងក្រោយ ​​នៃ​ការ​​ចាកចេញ​​ពី​​តារា​វិថី​​នៃ​​​បំណែក​​​របស់​យាន​នេះ ។
​ប្រការ​​នោះ​​​​អា​ច​​ឱ្យ​​​​គេ​​​ព្យាករណ៍​​​​ បាន​ច្បាស់​​ពី​​កន្លែង​​​ និង​​ពេល​​ម៉ោង​​​នៃការ​​​ធ្លាក់​​​យាន​​នេះ ។ អ្នក​ទទួល​ខុសត្រូវ​​​​​​ម្នាក់​​​របស់​​ក្រសួង​ការពារ​​ប្រទេស​​រុស្ស៊ី​​​​បញ្ជាក់​​ថា ​បំណែក​ទាំង​ឡាយ​​បាន​​​ធ្លាក់​ក្នុង​​មហា​សមុទ្រ​​​​ប៉ា​ស៊ីហ្វិក ​​នៅ​​កន្លែង​​​មួយ​ចម្ងាយ​​​​​​១.២៥០​គីឡូ​ម៉ែត្រ​​ ខាង​កើត​​​កោះ​វែល​លីញតុន​។​ យាន PHOBOS-GRUNT ត្រូវ​​បាន​​បាញ់​​​បង្ហោះ​​​កាល​​ពី​ថ្ងៃទី​​៩ វិច្ឆិកា ​ត្រូវ​​​ហោះ​​ឆ្ពោះ​ទៅ​​​រក​​ផ្កាយ​​រណប​​មួយ​នៃ​​​​ភព​ព្រះអង្គារ​ ហើយ​​យាន​​នេះ ត្រូវ​​ប្រមូល​​​​ទិន្ន​ន័យ​​​ទាំងឡាយ​​​ពីផ្កាយ​​រណប​​នោះ​​ក៏​ប៉ុន្តែ​​ យាន​នេះ​ត្រូវ​​​​បរាជ័យ​​ក្នុង​​​ពេល​ឆ្លង​​កាត់​​​​​ទំនាញ​​ផែនដី ។ ​​​
យាន​​នោះ​​​មាន​តម្លៃ​​​​​១៦​៥​លាន​​ដុល្លារ​ កំណត់​​ពី​ការ​​​ងាក​​របស់​​រុស្ស៊ី​​​​ឆ្ពោះ​​​មក​​ស្រាវជ្រាវ​​​​​​អវកាស​​​វិញ បន្ទាប់​​ពី​​បោះបង់​​​ចោល​​ក្រោយ​​បរាជ័យ​​កាលពីខែវិច្ឆិកា ​​​ឆ្នាំ​​​១៩៩៦ ​ក្នុង​ការ​បាញ់​​បញ្ជូន​​​​​​យាន​ភព​ព្រះ​​អង្គារ ​​MARS-96 ដែល​​ធ្លាក់​​ក្នុង​​​មហាសមុទ្រ​​​ប៉ាស៊ីហ្វិក​​ដែរ ៕​
ដក​ស្រង់ពី: កោះសន្តិភាព ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២
ដោយ៖ ធីតាកោះ
  សូមជួយ បញ្ចេញមតិ(comment) ប្រតិកម្ម ចែករំលែកបន្ត(share) នៅ​លើ Facebook ឬ twitter របស់​អ្នក​ផង ។ ខ្មែរស្រឡាញ់ខ្មែរ...!!!

Sunday, January 15, 2012

រឿង​រ៉ាវ​បន្លំ​ឈ្មោះ​របស់​តារា​ស្រី​ដ៏​ស្រស់​សោភា ពេជ្រ សូលីកា ក្នុង facebook

រឿង​រ៉ាវ​វិល​មុខ​មួយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង facebook ទាក់​ទង​ទៅ​នឹង​កញ្ញា សូ លីកា ។ មាន​មនុស្ស​បាន​បង្កើត​គណនី​​មួយ​ដាក់​របស់​កញ្ញា​ ហើយសំដៅ​បន្លំ​ខ្លួន​ជា​កញ្ញា ដែលជាហេតុ​ធ្វើ​ឲ្យ​កញ្ញា​ចេញ​មក​​ធ្វើ​ការ​បក​ស្រាយ​ដោយ​បង្ហោះ​នូវ​ វីដេអូរៀបរ៉ាប់​ពីបញ្ហា​នេះនៅ​លើ​គណនី​ពិត​របស់​កញ្ញា ។ សូមចុចទីនេះដើម្បីដឹងព័ត៌មានបន្ថែម និងទស្សនាវីដេអូនោះ
សូមបញ្ជាក់ថាកញ្ញា សូ លីកា គឺជាតារាស្រីដ៏ស្រស់សោភាម្នាក់នៅក្នុងផលិតកម្មM ។ សូមជួយ Like Comment Share នៅលើfacebook ឬ twitter របស់អ្នកផង ។ ខ្មែរស្រឡាញ់ខ្មែរ...!!!

Featured Post 1