Blogroll

ចម្រៀងMP3 ថ្មី ពីគ្រប់ផលិតកម្មល្បី ... ល្បី!

ប្រិយមិត្រអាចរីករាយជាមួយ ចម្រៀង MP3 ល្បីៗ និងទាញយកដោយសេរី

ប្រភពវីដេអូថ្មីៗ ពិរោះៗ រូបភាពច្បាស់ល្អ ពីគ្រប់ផលិតកម្មល្បី...ល្បី!

វីដេអូចម្រៀងថ្មីៗបំផុត និងពេញនិយម រូបភាពច្បាស់គួរឲ្យទាក់ទាញ ពីផលិតកម្មហង្សមាស សាន់ដេ ថោន រ៉ក អឹម...

ថ្មីៗជុំវិញរឿងរ៉ាវទាក់ទិននឹងសង្គមសិល្បៈ

ផ្តល់នូវព័ត៌មានថ្មីៗ ជុំវិញវិស័យសិល្បៈ ទាំងនៅក្នុងស្រុក ទាំងនៅក្រៅស្រុក

បច្ចេកវិទ្យាបច្ចុប្បន្ន

ព័ត៌មានថ្មីៗជុំវិញបច្ចេកវិទ្យា, យល់ដឹងពីចក្កវាឡ និងការរីកលូតលាស់នៃវិទ្យាសាស្ត្រ, គន្លឹះបច្ចកវិទ្យាល្អៗ...

ពិភពនៃរឿងរ៉ាវប្លែក...ប្លែក

ប្រមូលផ្តុំនូវគ្រប់រឿងរ៉ាវចម្លែកៗ ស្ទើរតែមិនគួរឲ្យ និងមិននឹកស្មានដល់... ជុំវិញពិភពលោក

Software ថ្មីៗ និងល្អៗ ដែលពិភពលោកបានបង្កើតឡើង

Software ជាច្រើនប្រភេទ មានដូចជា Window, Security, Khmer Software, Design, ផ្សេងទៀត...

Monday, January 9, 2012

ទស្សនវិជ្ជាខ្មែរ ( Khmer Philosophy )

. និយមន័យទស្សនវិជ្ជា

 
          ពាក្យ​ទស្សន​វិជ្ជា មក​ពី​ពាក្យ​ក្រិច​ថា​« Philosophia »​ដែល​មាន​ន័យ​ថា « ការ​ស្រលាញ់​ចំពោះ​គតិ​ បណ្ឌិត»។ វា​ជា​ការ​ស្វែង​​រក​ពុទ្ធិ និង​ការ​យល់​ដឹង​អំពី​ធម្មជាតិ សាកលលោក និង​ជីវិត​​មនុស្ស​ប្រកប​ដោយ​ការ​ត្រិះរិះ​​ពិ​ចារណា​ច្បាស់លាស់ ឬ​ក៏​អាច​និយាយ​ម៉្យាង​ទៀត​ថា ជា​ការ​សិក្សា​អំពី​គោល​គំនិត​តាម​រយៈ​ពិនិត្យ​ មើល​ទស្សនាទាន ជា​មូល​ដ្ឋាន​ដូចជា​ការ​ពិត  អត្ថិភាព តថភាព ហេតុផល និង​សេរីភាព​ជាដើម។                  សាកលលោក​ដែល​នៅ​ជុំវិញ​មនុស្ស មាន​ទំហំ​ធំធេង​ណាស់ និង​ប្រកប​ដោយ ភាព​អាថ៌កំបាំង​គ្មាន​ ព្រំដែន​គ្មាន​ទី​បំផុត។ មនុស្ស​គ្រាន់​តែ​អាច​ពន្យល់​បំភ្លឺ​អាថ៌​កំបាំង​របស់​វា​បន្តិច​ម្តងៗ តែ​ប៉ុណ្ណោះ ពោល​គឺ​គេ​មិន អាច​យល់​ដឹង​អំពី​វា​រហូត​ដល់​ទី​បញ្ចប់​ឡើយ។ ទស្សនវិជ្ជា​ជា​រូបភាព​តំណាង​អោយ​សេចក្តី​ខិតខំ​ព្យាយាម​របស់ មនុស្ស ក្នុង​ការ​ស្រាវ​ជ្រាវ​ជា​ប្រចាំ​ដើម្បី​អោយ​ដឹង​នូវ​អ្វីៗ ដែល​គ្មាន​ទី​បំផុត និង​ដើម​ហេតុ​នៃ​អ្វីៗ​ទាំង​អស់​ដែល មាន​អត្ថិភាព។                                                                                                                     តាម​ពិត​ជីវិត​រស់​នៅ​រាល់​ថ្ងៃ របស់​យើង​ស្ទើរ​គ្រប់​គ្នា ពោរ​ពេញ​ទៅ​ដោយ​បញ្ហា ដែល​ធ្វើ​អោយ​យើង មមាញឹក​ និង​អំពល់​ខ្វល់ខ្វាយ។ តែ​យូរៗ​ម្តង​យើង​ក៏​សញ្ជឹង​គិត​អំពី​វា ហើយ​ក៏​សួរ​សំណួរ ជា​មូលដ្ឋាន​ដែល​​នាំ​ យើង​សួរ​បន្ត​មិន​ចេះ​ចប់។ សំណួរ​នេះ​អាច​ទាក់ទង​ទៅ​នឹង​ទិដ្ឋភាព​ណាមួយ​នៃ​ជីវិត។ ជា​ឧទាហរណ៏ នៅ​ក្នុង នយោបាយ​មនុស្ស​យើង​ជជែក​គ្នា​គ្រប់​ពេល​ជុំវិញ​ពាក្យ​ដូច​ជា« សេរីភាព សមភាព យុត្តិធម៌ »។ល។តែ​​នៅ ពេល​ខ្លះ​មាន​​អ្នក​ខ្លះ​សួរ​ថាៈ «តើ​សេរីភាព មាន​ន័យ​ពិត​ប្រាកដ​យ៉ាង​ដូចម្តេច​ទៅ? តើ​សមភាព គេ​មាន​ន័យ​ដូច ម្តេច?»​សំណួរ​បែប​នេះ​អាច​ជា​ការ​សួរ​ផ្ចាញ់​ផ្ចាល​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​ឆ្លើយ។ គេ​អាច​ថា សេរីភាព​និង​សម​ភាព មាន​ភាព​ប្រឆាំង ឬ​មិន​ត្រូវ​គ្នា ពីព្រោះ​បើ​យើង​ទាំងអស់​គ្នា​មាន​សមភាព មាន​សេរីភាព យើង​នឹង​រស់នៅ​តាម​តែ អ្វី​ដែល​យើង​ចង់ តើ​នៅ​ទី​បំផុត​វា នឹង​មិន​នាំ​ទៅ​រក​ភាព​ខុស​គ្នា​យ៉ាង​ច្រើន និង​វិសមភាព​ទូទៅ​ទេ​ឬ?​វា​ជា​អ្វី​ដែល​ អាច​ត្រូវ​ទប់​ស្កាត់​បាន​តាម​រយៈ​អន្តរាគមន៏​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ បើ​វា​ពិត​ដូច​ការ​ពន្យល់​ខាង​លើ​មែន ដូច​នេះ​វា​មិន​ជា​ការ​ល្អ​ទេ ដែល​យើង​នាំ​គ្នា​គាំ​ទ្រ​សេរីភាព និង​សមភាព​ដោយ​ឥត​ព្រំដែន​កំណត់​នោះ។ ការ​គិត នេះ​នាំ​ឲ្យ​មាន​គំនិត​ផ្ទុយ​គ្នា​មួយ។                                                                                           នៅ​ពេល​មនុស្ស​ចាប់​ផ្តើម​គិត​ដូចនេះ ពួក​គេ​កំពុង​ចាប់​ផ្តើម​គិត​បែប​ទស្សនវិជ្ជា​ហើយ។ ក្នុង​ករណី​ខាង លើ​នេះ គេ​ចាប់​ផ្តើម​គិត​អំពី​អ្វី​ដែល​គេ​ហៅថា « ទស្សនវិជ្ជា​នយោបាយ » ។ គេ​អាច​ផ្តោត​លើ​ផ្នែក​ណា​មួយ​នៃ សកម្មភាព​របស់​មនុស្ស​ដើម្បី​ចោទ​សួរ​សំណួរ​ជា​មូលដ្ឋាន ហើយ​ចាប់​ផ្តើម​គិត​អំពី​ទស្សនវិជ្ជា​ផ្នែក​នោះ។​ពួក​មេ ធាវី​និយាយ​តែ​អំពី​ភាព​មាន​កំហុស និង​គ្មាន​កំហុស យុត្តិធម៌ ការ​កាត់​ក្តី​ដោយ​ត្រឹមត្រូវ។ល។ តែ​បើ​ពួកគេ​ណា ម្នាក់​និយាយ​ថា«នៅ​​ពេល​យើង​និយាយ​អំពី​យុត្តិធម៌ តើ​យើង​ចង់​និយាយ​ដូចគ្នា នឹង​អ្វី​ដែល​ពួក​អ្នក​នយោបាយ ចង់​និយាយ​ដែរ ឬ​នៅ​ពេល​ពួក​គេ(អ្នក​នយោបាយ)និយាយ​អំពី​យុត្តិធម៌សង្គម ឬ​ក៏​វា​មាន​ន័យ​ខុសគ្នា? មេធាវី ម្នាក់​នេះ​កំពុង​ចាប់​ផ្តើម​ធ្វើ​ទស្សនវិជ្ជា​អំពី​ច្បាប់ ។ គ្រូ​ពេទ្យ​ដែល​សួរ​ខ្លួនឯង​ថា « តើ​មាន​មនុស្ស​មិន​ចេះ​ឈឺ​ដែរ ឬ​ទេ បើ​គ្មាន​ទេ​តើ​ពាក្យ​ព្យាបាល​មាន​ន័យ​ដូចម្តេច​ទៅ?» កំពុង​ចាប់​ផ្តើម​គិត​ទស្សនវិជ្ជា​វេជ្ជសាស្រ្ត។                នៅ​គ្រប់​ផ្នែក​នៃ​សកម្មភាព​របស់​មនុស្ស តែង​មាន​ទស្សន​វិជ្ជា​មួយ​របស់​វា ដូច្នេះ​អាច​មាន​ទស្សនវិជ្ជា វិទ្យាសាស្រ្ត ទស្សនវិជ្ជាសាសនា ទស្សនវិជ្ជាសិល្បៈ ។ល។ ត្រូវ​ដឹង​ថា​បើ​ទស្សនវិទូ​នយោបាយ​ម្នាក់​សួរ​ថា​«អ្វី ជា​សេរីភាព?» គេ​មិន​គ្រាន់​តែ​សួរ​និយមន័យ​របស់​ពាក្យ​ប៉ុណ្ណោះ​ទេ។ សំណួរ​របស់​គេ​មាន​ន័យ​ជ្រៅ​ទៅ​ហួស និយមន័យ​នេះ​ឆ្ងាយ។ គេ​ព្យាយាម​ស្វែង​យល់​អោយ​ស៊ីជម្រៅ​ឡើង​អំពី​ទស្សនាទាន​នេះ និង​របៀប​ដែល​វា​មាន តួនាទី​នៅ​ក្នុង​គំនិត និង​ការ​រស់នៅ​ពិត​របស់​យើង ព្រម​ទាំង​វិធី​ផ្សេង​ទៀត​ដែល​គេ​អាច​ប្រើ​វា ឬ​គ្រោះថ្នាក់​ដែល អាច​កើត​មាន​ពី​ការ​ប្រើ​វា ព្រម​ទាំង​របៀប​ដែល​វា​ពាក់ព័ន្ធ​ទៅ​នឹង​ទស្សនាទាន​នយោបាយ​សំខាន់ៗ​ផ្សេង​ទៀត។       តែ​ទោះ​ជា​យ៉ាង​ណា​ការ​បំភ្លឺ អំពី​ទស្សនាទាន​នេះ វា​គ្រាន់​តែ​ជា​ផ្នែក​សើៗ នៃ​ទស្សនវិជ្ជា​តែ​ប៉ុណ្ណោះ។ ទស្សនវិទូ​ល្បីៗ​ពន្យល់​ហេតុផល​ហួស​ពី​នេះ​ឆ្ងាយ​ណាស់ ហើយ​ចោទ​សួរ​ទិដ្ឋភាព​ជា​មូលដ្ឋាន​បំផុត​អំពី​អត្ថិភាព និង​បទ​ពិសោធន៏​របស់​យើង ។ យើង​ជា​មនុស្ស​រស់​នៅ ក្នុង​ពិ​ភព​លោក​មួយ ដែល​យើង​មិន​អាច​ពន្យល់​អំពី កំណើត​របស់​វា​បាន។ លក្ខណៈ​សណ្ឋាន​ជា​មូល​ដ្ឋាន និង​ច្បាស់​លាស់​ជាង​គេ​របស់​សាកល​លោក​គឺ​ជា រចនា សម្ព័ន្ធ​មួយ​ដែល​ផ្សំ​ឡើង​ដោយ​កាល និង​អាកាស(លំហ)។ វា​ផ្ទុក​ទៅ​ដោយ​វត្ថុធាតុ​ផ្សេងៗ​ច្រើន​អនេក​ក្នុង​នោះ មាន​មនុស្ស​យើង​មួយ​ផង​ដែរ។ អ្នក​ទស្សនវិជ្ជា​បាន​សួរ​សំណួរ​ដូច​ជា​ថា «តើ​អ្វី​ជា​កាល?» «តើ​អ្វីៗ​គ្រប់​បែប​យ៉ាង ដែល​មាន​អត្ថិភាព​ពិត​ជាក់​ស្តែង​រួម​ទាំង​មនុស្ស​ផង​ដែរ គឺ​ជា​វត្ថុ​ធាតុ​មួយ​ហើយ​គ្មាន​អ្វី​ទៀតទេ​​ឬ ?» «តើ​មាន​អ្វី មួយ​ដែល​មិន​មែន​ជា​វត្ថុ​ធាតុ​ហើយ​មាន​អត្ថិភាព​ដែរ​ឬ​ទេ?» «បើ​ដូច្នេះ​តើ​អ្វី​ជា​ធម្មជាតិ​នៃ​អត្ថិភាព​នោះ?              ដោយ​ចេះ​តែ​សួរ​សំណួរ​យ៉ាង​ដូច្នេះ ពួក​គេ​មិន​គ្រាន់​តែ​ព្យាយាម​ស្វែង​យល់ ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ឡើង ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ព្យាយាម​យល់​ដឹង​ជា​មូលដ្ឋាន អំពី​អ្វី​ដែល​មាន​អត្ថិភាព ដោយរួ​ម​ទាំង​ខ្លួន​យើង​ផង​ដែរ។         ទស្សនវិជ្ជា​ជា​ការ​ព្យាយាម​ស្វែង​យល់ ប្រកប​ដោយ​វិចារណ​ញ្ញាណ​បំផុត។ តើ​យើង​អាច​ឆ្លើយ​សំណួរ ទាក់ទង​នឹង​ខ្លួន​យើង​បាន​ទាំងអស់​ដែរ​ឬ​ទេ? តើ​យើង​អាច​យល់​ដឹង​អ្វី​មួយ​បាន​ពិត​ប្រាកដ​ដែរ​ឬ​ទេ? បើ​អ្នក​ថា ដឹង តើ​ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​អ្នក​ដឹង?និយាយ​ម៉្យាង​ទៀត តើ​យើង​អាច​ដឹង​ថា យើង​យល់​ដឹង​បាន​ដែរ​ឬ​ទេ? សំណួរ​បែប​នេះ​ឈាន​ចូល​ទៅ​ជិត​ស្នូល​ទស្សនវិជ្ជា​ហើយ។ ក្រៅ​ពី​សួរ​អំពី​ពិភព​ជុំវិញ​យើង ទស្សនវិទូ​សួរ សំណួរ​ទាក់​ទង​នឹង​លក្ខណៈ​នៃ​ការ​យល់​ដឹង​ដោយ​វិញ្ញាណ បទ​ពិសោធន៏​និង​ការ​យល់​ដឹង​របស់​មនុស្ស។ ដូច្នេះ បើ​ពិនិត្យ​មូលដ្ឋាន​គ្រឹះ​បំផុត​របស់​វា ទស្សនវិជ្ជា​បាន​អភិវឌ្ឍ​តាម​ផ្លូវ​មួយ​ដែល​មាន​សំណួរ​ជា​មូលដ្ឋាន​ពីរ នៅ​ជា ស្នូល​គឺ សំណួរ​ទី​មួយ «តើ​អ្វី​ជា​ធម្មជាតិ​នៃ​អ្វី​ក៏​ដោយ​ឲ្យ​តែ​មាន​អត្ថិភាព?» ហើយ​ទី​ពីរ​«តើ​យើង​អាច​ដឹង​វា​ដោយ វិធី​ណា? » ការ​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ទី​មួយ​អំពី​អ្វី​ដែល​មាន​អត្ថិភាព និង​ធម្មជាតិ​នៃ​អត្ថិភាព​បង្កើត​ជា មែក​ធាង​មួយ​ នៃ​ទស្សន​វិជ្ជា​ដែល​គេ​ហៅ​ថា ប្រាណវិទ្យា ។​ការ​ស្វែងរក​សំណួរ​ទី​ពីរ អំពី​ធម្មជាតិ​នៃ​ពុទ្ធិ​និង​អ្វី​ដែល យើង​អាច​ដឹង​ គេ​ហៅ​ថា ពុទ្ធិវិទ្យា។ ទស្សនវិជ្ជា​បាន​អភិវឌ្ឍ​តាម​ផ្លូវ​ពីរ​នេះ​អស់​រយៈ​ពេល រាប់​សតវត្សរ៍​ហើយ សំណួរ​បន្ទាប់​បន្សំ​ ដែល​បែក​ចេញ​​ពី​វា​រួម​ផ្សំ បង្កើត​ជា​ចរន្ត​ប្រវត្តិ​ទស្សន​វិជ្ជា។ នៅ​ក្នុង​ចរន្ត​នេះ​មាន​ផ្នែក​តូចៗ​ដ៏ សំខាន់​ដូច​ជា​ទស្សនវិជ្ជា​សីលធម៌ ទស្សនវិជ្ជានយោបាយ វិទ្យាសាស្រ្ត សោភ័ណវិទ្យា សាសនា ។ល។ ផ្នែក ទាំង​នេះ​មាន​កន្លែង​របស់​វា នៅ​ក្នុង​ទស្សនវិជ្ជា​ទាំងមូល ក៏​ប៉ុន្តែ​សំណួរ​អំពី អត្ថិភាព និង​តើ​យើង​ដឹង​វា​ដោយ របៀប​ណា នៅ​តែ​ជា​សំណួរ​ឈរ​មុខ​សំណួរ​ផ្សេង​ទៀត ដែល​កើត​ចេញ​ពី​ផ្នែក​ទាំង​នេះ។ វា​ប្រហែល​ជា​សំណួរ​ ដែល​យើង​ពុំ​អាច​រក​ឃើញ​ចម្លើយ​បាន។ ការ​ចេះ​តែ​សួរ​រក​ហេតុ​ផល ជា​សញ្ញា​សម្គាល់​​មួយ​នៃ​ទស្សនវិជ្ជា។ វា​ធ្វើ អោយ​ទស្សនវិជ្ជា​ខុស​ពី​សាសនា ឬ​សិល្បៈ។ នៅ​ក្នុង​សាសនា​ជួន​កាល​ទាមទារ​វិចារណ​ញ្ញាណ​តែ​ជំនឿ​ទំនៀម ទម្លាប់ និង​ការ​គោរព​ប្រតិបត្តិ​តាមក៏​មាន​តួនាទី មិន​អាច​ខ្វះ​បាន ហើយ​វិចារណញ្ញាណ​មិន​សំខាន់​ទេ។ អ្នក​ សិល្បៈ​ប្រកប​ដោយ​ប្រឌិតញ្ញាណ​ម្នាក់ ក៏​ដូច​ទស្សនវិទូ​ម្នាក់​ដែរ គឺ​មាន​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​ការ​តាំង​ចិត្ត ស្វែង​រក​ការ​ពិត​ដោយ​ព្យាយាម មើល​អោយ​ឃើញ​អ្វី​នៅ​ពី​ក្រោម​ផ្ទៃ​លើ​នៃ​វត្ថុ និង​រក​អោយ​បាន​ការ​យល់​ដឹង​ជ្រៅ ឡើង​អំពី​បទ​ពិសោធន៏​មនុស្ស​តែ​ទោះ​ជា​យ៉ាង​ណា​អ្នកសិល្បៈ បោះពុម្ព​ផ្សាយ ឬ​បង្ហាញ​គំនិត​ស៊ីជម្រៅ​របស់​គេ ផ្សេង​ពី​អ្នក​ទស្សនវិជ្ជា គឺ​គេ​ផ្អែក​លើ​ការ​យល់​ដឹង​ដោយ​វិចារណញ្ញាណ និង​អព្ភន្តរញ្ញាណ ដោយ​ផ្ទាល់​ជា​ជាង ទៅ​លើ​ការ​ជជែក​ដេញ​ដោល​ដោយ​រក​ហេតុផល។ ទស្សនវិជ្ជា និង វិទ្យាសាស្រ្ត  ក៏​មាន​លក្ខណៈ​ខុស​គ្នា​ដែរ។ ពួក​អ្នក​វិទ្យាសាស្រ្ត និង​អ្នក​ទស្សនវិជ្ជា​ពាក់ព័ន្ធ​ក្នុង​ការ​ស្វែង​រក​ការ​ពិត​ដោយ​ព្យាយាម​រក​របក​គំហើញ​ថ្មីៗ អំពី ពិភពលោក និង​ធម្មជាតិ​នៃ​បទ​ពិសោធន៏​របស់​​យើង។ ពួក​គេ​គាំ​ទ្រ​​ដោយ​សម​ហេតុផល ចំពោះ​អ្វី​ដែល​គេ និយាយ។ ក្នុង​ករណី​នេះ​កន្លែង​ដែល​អ្នក​វិទ្យាសាស្រ្ត​ខុស​ប្លែក​ពី​ទស្សនវិទូ គឺ​អ្នកវិទ្យាសាស្រ្ត បញ្ជាក់​ការ​ពិត តាម​រយៈ​គ្រឿង​បរិក្ខារ ឬ​ការ​សង្កេត​ឃ្លាំ​មើល។ វា​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ដឹង​ថា​ទស្សនវីជ្ជា វិទ្យាសាស្រ្ត និងសិល្បៈ គឺ​ពុំ​ប្រឆាំង​គ្នា​ទេ។ ពួក​វា​កំពុង ស្រាវ​ជ្រាវ​​រុក​រក​នៅ​ក្នុង​ពិភព​តែ​មួយ ពួកវា​ប្រឈម​អាថ៌​កំបាំង​នៃ​អត្ថិភាព​របស់​ពិភពលោក និង​អត្ថិភាព​របស់ យើង​ក្នុង​នាម​ជា​មនុស្ស​ហើយ ព្យាយាម​សម្រេច​អោយ​បាន​ការ​យល់​ដឹង​ជ្រៅ​​ជ្រះ​ឡើង​អំពី​វា។ សៀវភៅ​នេះ ប្រាប់​រឿងរ៉ាវ​អំពី​ទស្សនវិជ្ជា​តាំង​ពី​ដើម​ដំបូង​នៃ​អារ្យធម៌​រហូត​ដល់​សម័យ​វិទ្យាសាស្រ្ត​បច្ចុប្បន្ន ដូច្នេះ​វា​ជា​វត្ថុមាន តម្លៃ និង​គួរ​អោយ​ចាប់​ចិត្ត​បំផុត ក្នុង​ចំណោម​សៀវភៅ​នានា ។

Saturday, January 7, 2012

ស្នេហាកើតចេញពីបេះដូង ឬ ពីខួរក្បាល?

   មិនទាន់់ដឹងចិត្តអ្នកដែលសួរថាតើស្នេហាជាអ្វី? មានច្រើនគ្នាណាស់់នំាគ្នាសួរថាស្នេហាជាអ្វី? ប៉ុន្តែ គេគ្រប់់គ្នាប្រាកដជាចេះស្នេហា!!!
   ស្នេហាគ្មានគ្រូអាចារ្យណាបង្រៀនទេ ,មនុស្សសត្វចេះឯងគ្រប់់គ្នាពីធម្មជាតិ
   ស្នេហា , តាម​ន័យ​ដែល​យើង​ដឹង​ឮ​គ្រប់់​គ្នា គឺ​ការ​ស្រលាញ់់​ស្និទ្ធស្នាល, ស្រលាញ់់​ស្អិត​រមួត, នឹង​អ្វីមួយ ឫនរណា​ម្នាក់់ ដូច​ដែល​គេ​ថា​ស្នេហា​មាសប្រាក់់ ស្នេហាបង ស្នេហាអូន ស្នេហា​ប្រទេសជាតិ…. អញ្ចឹង ពាក្យ​ស្នេហា​មិនមែន​ប្រើ​សំរាប់់​តែ​ចំពោះ​បុរស​ស្រ្តី ដែល​ស្រលាញ់់​គ្នា​ជា​គូគ្រង ជាគូស្នេហ៏ នោះទេ ។ ទោះ​បី​យ៉ាង​ណា ន័យ​ដែល​ប្រើ​ទូលំទូលាយ​គឺ​ស្នេហា​រវាង​ប្រុស​និង​ស្រី​​ក្នុង​បំណងកាម-គុណ និង​ចំណង​រស់់នៅ​ជាមួយ​គ្នា​បេះ​មិន​ដាច់់ ដែល​ហៅថា​ស្នេហា​បរិសុទ្ធ ។ ហ៊ឺ! ពិបាក​ណាស់់​បើ យើងថា ស្នេហា​សំរាប់់​តែ​បុរស​និង​ស្រ្តី…​ព្រោះ​មិន​ដឹង​ថា​ពួក​ប្រុស​ស្រលាញ់់​ប្រុស​(Gays)​និង​ពួកស្រី ស្រលាញ់់ស្រី (Lesbians)  គេ​អន់់​ចិត្ត​យ៉ាងណា   ព្រោះ​គេ​ក៏​មាន​ស្នេហា​ដែរ​ហើយ​ថែមទាំង​ទាមទារ សិទ្ធិ​ស្មើ​នឹង​ស្នេហា​រវាង​ប្រុស និង​ស្រី​ដែរ​នោះ ។ កំណើត​នៃ​ប្រុស​ស្រលាញ់់​ប្រុស ឫ ស្រី​ស្រលាញ់់​ស្រី មាន​តំាង​ពី​រាប់់​ពាន់់​ឆ្នាំ​មក​ហើយ គ្រាន់់​តែ​ឧប្បដិហេតុ​នេះ​មិន​គួរ​អោយ​កត់់​សំគាល់់​ប៉ុន្មាន​ព្រោះ មិន​សូវ​សំបូរ​ស្នេហា​បែប​នេះ​ទេ  ប៉ុន្តែ វា​ពុំ​ទាន់់​មាន​ច្រើន​ក៏​ដោយសារ​ប្រជាជន​ពិភពលោក​ពុំ​ទាន់់ កើត​មាន​ច្រើន​នោះ​ដែរ ។ ពិភពលោក​សព្វថ្ងៃ​មាន​មនុស្ស​ប្រុស​ស្រលាញ់់​ប្រុស និង​ស្រី​ស្រលាញ់់
ស្រី​ចំនួន​ប្រមាណ​ពី​២០០លាន​នាក់់​ទៅ៤០០លាន​នាក់់​ទៅ​ហើយ។​ដូចនេះ ឃើញ​ថា​ច្រើន​សម្បើម ណាស់់ ហើយ​វា​មិន​ចេះ​ចុះ​ថយ​ឡើយ គឺ​កាន់់​តែ​កើន​ច្រើន​ឡើង ដោយ​ហេតុ​ថា ពួកគេ​បាន​ទទួល សិទ្ធិ​កាន់់​តែ​ច្រើន​ដែរ ដូចជា​អាច​រៀបការ​ជាមួយ​គ្នា ហើយ​មួយ​ឆ្នាំៗ​មាន​ក្បួន​ដង្ហែរ ដែល​បង្ហាញ​នូវ មោទនភាព​នៃ​ការ​ស្រលាញ់់​ភេទ​ដូចគ្នា​នេះ លើ​ដង​វិថី​យ៉ាង​អធឹកអធ័ម​ទៀត​ផង! មាន​ប្រទេស​ជឿនលឿន​មួយ​ចំនួន នៅ​ទ្វីប​អឺរ៉ុប​និង​អាមេរិក បាន​យល់់​ព្រម​អោយ​ពួកគេ​អាច​រៀប​អាពាហ៏ពិពាហ៏​ស្រប​​ច្បាប់់​​បាន​​ដែរ ។ យ៉ាងនេះ បាន​ជា​ប្រទេស​មួយ​ចំនួន ដែល​មិន​ព្រម​ទទួល​ស្គាល់់​សិទ្ធិរៀបអាពាហ៏ពិពាហ៏​របស់់​ពួក​គេ ដូចជា ប្រទេសឥណ្ឌា មិន​ពេញ​ចិត្ត​ចំពោះ​ប្រទេស​អាមេរិក កាណាដា ជាដើម ដែល បើក​សិទ្ធិ​អោយ​អ្នក​ស្រលាញ់់​ភេទ​ដូចគ្នា​អាច​រៀបការ​បាន​នោះបាន​បង្ហាញ​កិរិយា​របស់់​ខ្លួន យ៉ាង​ច្បាស់់​ដូច នៅ​ពេល​ដែល​នាយករដ្ឋមន្រ្តី​នៃ​ប្រទេសកាណាដា Stephen Harper បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេសឥណ្ឌា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ។ លោក Singh នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ឥណ្ឌា បាន​ហៅ​ពួក​អ្នក​ស្រលាញ់់​ភេទ​ដូចគ្នា​ថា​ជា​មនុស្ស​មាន​ជំងឺ។​លោក​មាន​ការ​មិន​សប្បាយចិត្ត ដែល ប្រទេស​របស់់​លោក​កើត​មាន​ពួក​អ្នក​ស្រលាញ់់​ភេទ​ដូចគ្នា​កាន់់​តែ​ច្រើន​ឡើង…​ប៉ុន្តែ​រដ្ឋាភិបាល​របស់់​លោក​នឹង​មិន​ព្រម​ជា​ដាច់់ខាត​អោយ​ពួកគេ​មាន​សិទ្ធិ​រៀបការ​ស្រប​ច្បាប់់ ដូច ប្រទេសកាណាដា ឬ អាមេរិកឡើយ!  ព្រឹត្តិការណ៏​នេះ, ខ្ញុំ​ដូចជា​មិន​សូវ​យល់់​ទេ…? ធម្មជាតិ​ចង់់​បន្ថយ​ចំនួន​មនុស្ស? សង្កេត មើល​ធម្មជាតិ​ចុះ… ធម្មជាតិ​ប្រើ​មធ្យោបាយ​ច្រើន​យ៉ាង​ណាស់់​ដើម្បី​កាត់់​បន្ថយ​កំណើន​ប្រជាជន​លើ ពិភពលោក (មរណភាព​ដោយ​ជរាភាព​និង​ជំងឺ​ជា​មធ្យោបាយ​ធំ​ជាង​គេ បង្អស់់​បន្ទាប់់​សង្រា្គម ឬគ្រោះ​មហន្តរាយ​ធម្មជាតិ) ។  កំណើន​ពួក​អ្នក​ស្រលាញ់់​ភេទ​ដូចគ្នា  បាន​ចូល​រួម​កាត់់​បន្ថយ​កំណើត​ទារក យ៉ាងក្រាស់់​ក្រែល​ដែរ​តើ :)  ពី​ព្រោះ​ពួក​គេ​មិន​អាច​បង្កើត​កូន​បាន​សោះ ។ ប្រពៃណី​ទទួល​ស្គាល់់​តែ អាពាហ៏ពិពាហ៏​រវាង​បុរស និង​ស្រ្តី​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​ចាត់់​ទុក​ថា​ស្រប​ច្បាប់់​ត្រឹមត្រូវ ព្រោះ អាច​បង្កើត​កូនចៅ​បាន ។ ប៉ុន្តែ​សូម​ជំរាប​ថា ពួក​អ្នក​ស្រលាញ់់​ភេទ​ដូចគ្នា​នេះ មិនមែន​ខ្ទើយ​ឡើយ
គឺ​ជា​មនុស្ស​សាមញ្ញ​ធម្មតា មិន​ដូច​មនុស្ស​ខ្ទើយ ដែល​តុប​តែង​ខ្លួន​ជា​មនុស្ស​ភេទ​ផ្ទុយ​ពី​ខ្លួន ហើយ ថែម​ទំាង​មាន​មួយ​ចំនួន​កែ​ភេទ​របស់់​ខ្លួន ដូចជា​ពី​ភេទ​ប្រុស​ទៅ​ជា​ស្រី ឫ ពី​ស្រី​ទៅ​ជា​ប្រុស, គួរឲ្យ ចង់​សើច និង​ងឿង​ឆ្ងល់់! តែ​កុំ​ថា​អោយ​គេ …នំា​គេ​ខឹង ហើយ​ថា​បើ​យើង​ជា​គេ​វិញ​ក៏​មាន​ចិត្ត​ដូច​គេ ដែរ ព្រោះ​គេ​មិន​អាច​រស់់​ជា​មនុស្ស​ដែល​ធម្មជាតិ​បាន​ប្រគល់់ភេទ​ជូន​ហើយ​បែរ​ជា​មិន​ព្រម​ទទួល យក! ឥឡូវ និយាយ​សំណួរ​ថា​តើ​ស្នេហា​កើត​ចេញ​ពី​បេះដូង ឫ ពី​ខួរ​ក្បាល? ពិត​ជា​គួរ​ឲ្យ​ឆ្ងល់់​មែន​តើ! កាលណា​គេ​និយាយ​ពី​ស្នេហា, គេ​សំដៅ​បេះដូង ព្រោះ​វា​ជា​កន្លែង​ដែល​ផ្ដួចផ្ដើម​ស្នេហា? មិនមែន នៅ​ខួរក្បាល​ទេ ? គេ​ថែម​ទាំង​ថា​បេះដូង​គឺ​តំណាង​សេចក្ដី​ស្នេហា។​តាម​ពិត រឿង​នេះ​វា​ពិត​ជា​ឆ្លង កាត់់​មក​ពីខួរ​ក្បាល​មុន​ជា​មិន​ខាន  ព្រោះ​ស្នេហា​វា​ត្រូវ​ការ​ភ្នែក​មុន​ដំបូង  ទើប​កើត​ចិត្ត​ស្នេហ៏  ទៅ បាន។​ប៉ុន្តែ​មិន​ដឹង​យ៉ាងម៉េច​បាន​ជា​វា​នំា​ដំណឹង​នេះ​ទៅ​កាន់់​បេះដូង​នំា​អោយ​បេះដូង​លោត​កំរើក ខុស​ចង្វាក់់​ធម្មតា​ដោយ​កើត​សេចក្ដី​ព្រួយ​ភ័យ​ផង អរផង​នំាអោយ​គិត​ច្រើន ហើយ​ការ​គិត​នេះ​គឺ ត្រូវ​ការ​ខួរក្បាល ដើម្បី​ពិចារណា​រិះរក​មធ្យោបាយ​យ៉ាងណា​អោយ​ស្នេហា​របស់​ខ្លួន​ទទួល​ជោគជ័យ​និង​មិន​ព្រាត់់​ប្រាស់់។​ប៉ុន្តែ​អ្វី​ទាំងអស់់​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ព្រេង​វាសនា,លោក​ទស្សនវិទូ ក្រិកHéraclite និយាយអញ្ចឹង។ មាន​ប្រវត្តិ​ពី​រឿង​ថា​ស្នេហា​កើត​ចេញ​ពី​បេះដូង​ដូចនេះ៖ យក្ស​មួយ​ក្បាល​ឈ្មោះTâkara បាន​តំាង​សីល ហើយ​បាន​ទទួល​អនុភាព​សំបើមមួយ ពី​ព្រះ​ព្រហ្ម គឺ​ថា​គ្មាន អាទិទេព​ណា​អាច​វាយ​ប្រយុទ្ធ​ឈ្នះ​បានលើកលែង​តែ​បុត្រ​ប្រុស​របស់់​ព្រះសិវៈ ម្នាក់់​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​សម័យ​នោះ  ព្រះសិវៈ​គ្មាន​បុត្រ​ប្រុស​មួយ​អង្គ​ទេ ។ ព្រះអង្គ​កំពុង​តាំង​សីល​នៅ​ឯ​ហេម​ពាន្ត ក្រោយ​ពី​ព្រះអង្គ​បាន​បាត់់​ភរិយា​របស់់​ព្រះអង្គ​នាង Sâti ដែល​បាន​ទទួល​អនិច្ចកម្ម​ទៅ​ហើយ។ ដោយ ហេតុ​ហ្នឹង​បាន​ជា​ព្រះឥន្ទ្រ​ប្រើ​អោយ​ព្រះកាមទេព(Kama) ចេញ​ទៅ​បាញ់់​ព្រួញ​ស្នេហ៏​តំរង់់​ព្រះសិវៈ ដែល​កំពុង​ស្មឹងស្មាធិ​កណ្ដាល​ព្រៃ​ហេមពាន្ត​យ៉ាង​សុខសាន្ត។ ព្រម​ទទួល​បេសកម្ម​ដ៏​ប្រកប​គ្រោះថ្នាក់់​យ៉ាង​ក្លាហាន, ព្រះកាមទេព​ចេញ​ទៅ​ដល់់​ភ្នំKailasaស្ងាត់់ៗ ដោយ​លប​មើល​ព្រះសិវៈ​កំពុង​តាំងសីល​​មួយ​ស្របក់់ ក៏​ព្រះនាង​បព៌ត(Parvati) មក​ដល់់​មាន​ដៃ​កាន់់​បុប្ផា​ស្រស់់​ល្អ​មក​ផង​ហើយ​ព្រះកាមទេព​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ដោយ​ហូត​ទាញ​ព្រួញ​មក​បាញ់់​តំរង់់​ទ្រូង​ព្រះសិវៈ​ដើម្បី​អោយ​ព្រះអង្គ​កើត ចិត្ត​ស្នេហា​ចំពោះ​ព្រះនាងParvati ដែល​ទើប​មក​ដល់់​ចំពោះ​មុខ។​ភ្លាម​នោះ​គ្រាប់់ព្រួញ​ហោះ​ទៅ​ចំ​ទ្រូង ព្រះសិវៈៗ កើត​មាន​សេចក្ដី​ស្នេហា​ភ្លាម​ចំពោះ ព្រះនាង​Parvati ហើយ​​ព្រម​ពេល​ជាមួយ​គ្នា​នេះ​ព្រះអង្គ បាន​ទត​ឃើញ​ព្រះកាមទេព​ដែល​មាន​ចិត្ត​ព្រហើន ក៏​បើក​ព្រះនេត្រ​ទីបី​របស់់​ព្រះអង្គ​​នៅ​លើ​ថ្ងាស  បាញ់់​ពន្លឺ​កំទេច​ព្រះកាមទេព​ជា​ផេះ​មួយ​រំពេច។  ទោះ​បី​យ៉ាង​ណា  សេចក្ដី​ស្នេហា មិន​បាន​ជ្រាប​ចូល​សព្វ​ក្នុង​បេះដូង​របស់់​ព្រះអង្គ​ទំាងស្រុង​ភ្លាម​ទេ។ ដូច្នេះ​ហើយ​ទើប​បាន​ជា ព្រះសិវៈ​នៅ​តែ​បន្ត​តំាងសីល​ជា​ច្រើន​ឆ្នាំ​ទៀត​ទើប​មក​រួម​ស្នេហា​ជាមួយ​ព្រះនាងParvati ដើម្បី​បង្កើត កូន​ប្រុស​មួយ​រូប​ល្អ​ឆ្នើម​ព្រះនាម​Karttikeya ដើម្បី​ទៅ​សំលាប់់​អសុរៈTâkara កំណាច​រាតត្បាត​​លើ​អស់់​អាទិទេព​ទំាង​ពួង ។ ស្នេហា​ប្រៀប​ដូចជា​ស្វាយ​ស្រគាល​ដែល​គេ​បេះ​យក​មក​បន្ទុំ ៖ វា​ត្រូវ​ការ​ពេល ដើម្បី​ទុំ! អញ្ចឹង​ហើយ​បានជា​ស្នេហា​គ្រា​ដំបូង​នំា​អោយ​មាន​ការ​បារម្ភ ព្រោះ​វា​អាច​ប្រែប្រួល​ផ្លាស់់​ប្ដូរ។ នេះ​មក​ពី​ស្នេហា​នៅ​គ្រា​ដំបូង ស្ថិត​នៅ​លើ​ផ្ទៃ​នៃ​ការ​រុករាវ​(Niveaud`exploration)បន្ទាប់់​ពី​ពេល​កន្លង បាន​មួយ​រយៈកាល ទើប​វា​ទុំ ហើយ​ផ្អែម ។
ដកស្រង់ពី : http://sambatt.wordpress.com

Featured Post 1